adverise with khmeread D12c8c77 405b 4c09 a6fd d0d82ad4b18f

ឆក់​សម្ភារៈ​ជនបរទេស​ជាប់​ខ្នោះ​២​នាក់​និង​បុរស​ដា​ណឺ​ម៉ាក​ដេកស្លាប់​៤​ថ្ងៃ​ទើប​ដឹង​

    ព្រះសីហនុ ៖ មាន​ករណី​ចោរកម្ម ឆក់​សម្ភារៈ​ជនបរទេស​កើតឡើង​មួយ​លើក​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួនបាន​២​នាក់ និង មាន​ករណី​បុរស​ជនជាតិ​កាណាដា​ម្នាក់​ដេកស្លាប់​រយៈពេល​៤​ថ្ងៃ​ទើប​ដឹង។​

    ១-​នៅ​ម៉ោង​៧​យប់​ថ្ងៃទី​១៨​មេសា​ឆ្នាំ​២០១៦​តាម​បណ្តោយ​ឆ្នេរសមុទ្រ​អូរត្រេះ ភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ មាក​ករណី​ឆក់​សម្ភារៈ​ជនបរទេស​កើតឡើង បង្កដោយ​ជនសង្ស័យ​ចំនួន​២​នាក់ បានធ្វើ​សកម្មភាព​បានសម្រេច។ ភ្លាមៗ​នេះ ត្រូវបាន​កម្លាំង​ជំនាញ  កម្លាំង​អធិការ​ប៉ូលិស​ក្រុង និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៤ សហការគ្នា​ចាប់​បង្ក្រាបបាន​ទាំងស្រុង។​

    ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ គីង ង្វៀង​មិន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​ក្រុមហ៊ុនមេ​ត​ហ្វូ​ន។​

    ចំណែក​ជនសង្ស័យ​ចំនួន​២​នាក់​គឺ​១.​ឈ្មោះ ឌុ​ក សារ៉ាត់  ហៅ​ចិន ភេទ​ប្រុស  អាយុ​១៨​ឆ្នាំ មុខរបរ​រៀន​ថ្នាក់​ទី​១២ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ និង  ២.​ឈ្មោះ  គីង ដែន ហៅ​ញ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ។​

    វត្ថុតាង​ចាប់យក​បាន​ ៖ ១.​ម៉ាស៊ីន​ថត ១​គ្រឿង (​ផល​អំពើចោរកម្ម​),២.​ម៉ូតូ​ម៉ាក C125  សេរី​ឆ្នាំ​២០១៥ ចំនួន ១​គ្រឿង ជា​មធ្យោបា​ធ្វើ​សកម្មភាព។ ​ករណីនេះ កម្លាំង​ជំនាញ​កំពុង​បន្ត​និតិ​វិធី កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ។​

    ២-​ដោយឡែក​នៅ​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​បាន​ព័ត៌មាន​ថា មាន​ជនបរទេស​ម្នាក់​បាន​ស្លាប់​នៅ​បន្ទប់​ជួល ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ។​

    ប៉ូលិស​និយាយថា  ជនបរទេស​ខាងលើ​ឈ្មោះ SKOV DENNIS  ភេទ​ប្រុស កើត​ថ្ងៃទី​២៦​វិច្ឆិកា​ឆ្នាំ​១៩៥៩ ជនជាតិ​ដា​ណឺ​ម៉ាក កាន់​លិ​ខិ​ឆ្លងដែន​លេខ ២០៦៧៥៨៧៣៥​សពុល​ភាព​ថ្ងៃទី ០១.០៧.២០១៦។ មក​ស្នាក់នៅ​តាង​ពី​ថ្ងៃទី ០៣.០៥.២០១៣។​

    ឆ្លងតាម​ការធ្វើ​កោសល្យវិច័យ​របស់​ការិយាល័យ​ប៉ូលិស​បច្ចេកទេស​វិទ្យាសាស្ត្រ និង​លោក​វេជ្ជបណ្ឌិត​ពិនិត្យ​សាកសព​នេះ​ស្លាប់​ដោយសារ ជំងឺ​គាំងបេះដូង ដោយ​ស្លាប់​រយៈពេល​៤​ថ្ងៃ មុន​ការពិនិត្យ។​

    សាកសព​បាន​រក្សាទុក​នៅ មន្ទីរពេទ្យបង្អែក​ក្រុង​ខេត្ត​ព្រះសីហនុ រង់ចាំ​ការសម្រេច​ពី​ស្ថានទូត​សា​ម៉ី៕


  

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់