adverise with khmeread 860b09a0 7340 41dc 93b8 bca2f91e3617

ឃាត់​ជនសង្ស័យ​២​នាក់​ពីបទ​លួច​និង​ប្លន់​

    បាត់ដំបង ៖ ប៉ូលិស​ខេត្តបាត់ដំបង​នា​ថ្ងៃទី​១៨​មេសា​ឆ្នាំ​២០១៦​បាន​ឃាត់​ជនសង្ស័យ​២​នាក់​ក្នុង​បទល្មើស​២​ផ្សេងគ្នា​គឺ​ម្នាក់​ពីបទ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​និង​ម្នាក់ទៀត​ចាប់​តាម​ដីកា​ពីបទ​ប្លន់។​

   ​ ករណី​ទី​១-​ថ្ងៃទី​១៨ ខែ​មេសា​ ឆ្នាំ២០១៦​ម៉ោង៣ នៅ​ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ​​ ក្រុង​បាត់ដំបង​មាន​ករណី​លួច​គាស់​ផ្ទះ​បង្កដោយ​ជនល្មើស​ឈ្មោះ​ ផេង ធី ​ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ​បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​របស់​ឈ្មោះ ​អូន​​ ចំ​រ៉ុង​ ភេទ​ស្រី ​អាយុ​២៨ឆ្នាំ​រស់នៅ​ភូមិ​សង្កាត់​ខាងលើ​។​

    ក្នុងករណីនេះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាននិងកំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ។​

    ករណី​ទី​២-​ថ្ងៃទី១៨ ខែ​មេសា ​ឆ្នាំ២០១៦វេលា​ម៉ោង៩ និង៣០នាទី​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ក្រុង​បាន​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៨៨​ដប​ចខ​ចុះ​ថ្ងៃទី០៣ ខែកុម្ភៈ​ឆ្នាំ ២០០៩ ​របស់​សាលាដំបូង​ខេត្តបាត់ដំបង​ឱ្យ​ចាប់​ជនសង្ស័យ​ឈ្មោះ​ វ៉ាន់  ឆៃ​ ភេទ​ប្រុស​ អា យុ២៥ឆ្នាំ​ទីលំនៅ​ក្រុមទី​01​ ភូមិ​កាប់​គោ​ថ្មី ​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​ពី​ប​ទ ​ប្លន់​ប្រព្រឹត្ត​នៅ​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០០៨៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់