adverise with khmeread 9ad8282f 8758 431b b2c5 6263e337e3dd

បង្ក្រាប​ជនសង្ស័យ​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង​

      បាត់ដំបង ៖ មាន​ករណី​ឆក់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ជារឿយៗ​តែង​កើតមាន​ក្នុងភូមិ​សាស្ត្រ​ក្រុង ស្រុក​មួយចំនួន​ក្នុង​ខេត្ត បាត់ដំបង​ត្រូវបាន​កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឃាត់ខ្លួន​នៅ​ថ្ងៃទី ១៨ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង១០ព្រឹក​។​

       ប៉ូលិស​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ ម៉ា រី​ហា ហៅ វែង ភេទ​ប្រុស អាយុ៣៣ឆ្នាំ រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រង់ចំណុច ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង។​

       ក្នុងការ​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​ដកហូត​បាន ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មា​ស់រី​វ៉ូ​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ទូរស័ព្ទដៃ​ចំនួន ០២​គ្រឿង​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្តធ្វើ​ការស្រាវជ្រាវ​រក​បក្សពួក​និង​សម្ភារៈ​ភស្តុតាង​មួយចំនួនទៀត។​

       ក្នុងពេល​ឃាត់ខ្លួន ជនសង្ស័យ​រូបនេះ​ត្រូវបាន​ជនរងគ្រោះ​ក្នុងករណី​ឆក់​ទ្រព្យសម្បត្តិ​តាម​ដងផ្លូវ នាពេល​កន្លង​ទៅមក បញ្ជាក់ថា​ពិត ជា​ជនល្មើស​ដែល​បាន​ឆក់​ទ្រព្យសម្បត្តិ​របស់ខ្លួន​នាពេល​កន្លងមក​ប្រាកដ​មែន។ ជាក់ស្តែង​ទូរស័ព្ទដៃ​មួយគ្រឿង​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​នាពេលនេះ គឺមាន​រូបថត​របស់​ជនរងគ្រោះ​នៅជាប់​ក្នុង​ទូរ​សព្ទ័​ដៃ​នោះ​នៅឡើយ។​

       លោក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត និង​សមត្ថកិច្ច​គ្រប់​ថ្នាក់​បន្ត​ចូលរួម​សហការ​ជាមួយ កងកម្លាំង​ប៉ូលិស​ដើម្បី​មាន​ព័ត៌មាន និង​ភស្តុតាង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់