adverise with khmeread 131030102348 chris brown april 2013 super 169

Chris Brown សារភាពថា គិតចង់ធ្វើអត្តឃាត ដោយសារអតីតមិត្តស្រីរបស់គាត់

          តារាចម្រៀងរែប Chris Brown គិត​ចង់សម្លាប់ខ្លួន​ បន្ទាប់ពី​បង្ក​របួស​ស្នាម​លើ​អតីត​មិត្តស្រី Rihanna ។

          Chris Brown សារភាព​ថា លោកមាន​អារម្មណ៍​ដូចជាសត្វចម្លែក បន្ទាប់​ពី​លោកវាយដំលើ​ Rihanna អំឡុង​ពេល​មាន​ជម្លោះកាល​ពី​ខែកុម្ភៈ​ឆ្នាំ​២០០៩ បន្ទាប់ពី​ចូល​រួម​កម្មវិធីជប់លៀង Grammys ។

          Chris បាននិយាយថា “​ខ្ញុំគិតចង់ធ្វើអត្តឃាត។ ខ្ញុំដេកមិនលក់​។ ខ្ញុំហូប​មិន​បាន​។ ខ្ញុំពិតជា​មាន​អារម្មណ៍​ស្មុគស្មាញ”។

          លោកស្រី Joyce Hawkins ម្តាយ​របស់ Rihanna បានអះអាងថា ឧប្បត្តិ​ហេតុ​នេះ​ពិតជា​ប៉ះពាល់ដល់គ្រួសាររបស់លោកស្រី បន្ទាប់ពី​ព័ត៌មាននេះ​ត្រូវ​បាន​ផ្សព្វផ្សាយជា​សាធារណៈ​ ហើយពិភពលោក​បាន​ឃើញ​រូបភាព​របស់ Rihanna ដែលត្រូវ​គេវាយ​ហើម​មុខហើមមាត់៕

adverise with khmeread
ប្រភព៖ mirror

អ្នកនឹងចូលចិត្ត

មតិយោបល់