adverise with khmeread Ad 185901948 e1445938825482

iPhone ២០១៧ នឹងប្រើសំបកកញ្ចក់សុទ្ធ និងប្រើអេក្រង់ OLED ផ្គត់ផ្គង់ដោយ Samsung

​    យោងតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃទី ១៨ មេសាបានឱ្យដឹងថា ​iPhone របស់​ក្រុមហ៊ុន Apple នឹង​ធ្វើការ​កែកុន​រូបរាងទ្រង់ទ្រាយ​​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ក្នុង​ឆ្នាំ ២០១៧ ខាងមុខនេះ។ 

​    ​លោក មីង ខាយ​ឃូ នៃ​ក្រុមហ៊ុន KGI ជា​អ្នកវិភាគ​លើ​ក្រុមហ៊ុន Apple ដ៏​គួរឱ្យ​ទុកចិត្ត បាន​និយាយថា ទូរស័ព្ទ​ថ្មី​នឹង​លែង​ប្រើ​សំបក​អាលុយមីញ៉ូម​ទៀតហើយ ដោយ​ងាក​មក​ប្រើ​សំបក​កញ្ចក់​ថ្មី​ទាំងស្រុង​វិញ​។ 

​    ​ស្មា​ត​ហ្វូ​ន​នេះ​ក៏​នឹង​ប្រើ​ស្គ្រី​ន​ប្រភេទ AMOLED ដែល​ស្តើង​ជាង និង​ផ្តល់​គុណភាព​រូបភាព​ប្រសើរ​ជាង​ស្គ្រី​ន​គ្រី​ស្តា​ល់​ថ្លា​បច្ចុប្បន្ន​។ 

​    ​លោក​ឃូ​ជឿថា Apple នឹង​ងាក​មក​ប្រើ​សំបក​កញ្ចក់​ទាំងស្រុង ដោយ​ដក​ចោល​អាលុយមីញ៉ូម​ចេញ​ទាំងស្រុង ព្រោះ​វា​នឹង​លែង​មើលទៅ "​ទំនើប ឬ ថ្មី​ស្រស់​" ទៀតហើយ​ក្នុង​ឆ្នាំ ២០១៧​។ 

​    ​យោងតាម​វេ​ប​សាយ Korean Herald ក្រុមហ៊ុន Samsung និង Apple បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ ដែល​ក្នុងនោះ Samsung នឹង​ផ្គត់ផ្គង់​កញ្ចក់ OLED ទំហំ ៥,៥ អ៊ី​ញ​ចំនួន ១០០ លាន​បន្ទះ​ដល់​ក្រុមហ៊ុន Apple ដែល​ចាប់ផ្តើម​ក្នុង​ឆ្នាំ ២០១៧​។ ហើយ​ទូរស័ព្ទ iPhone ប្រើ​កញ្ចក់ OLED លើកដំបូង​ត្រូវគេ​រំពឹងថា​នឹង​មកដល់​នៅ​ឆ្នាំ ២០១៧៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់