adverise with khmeread 8dcad545 2cc5 4617 a7ce a8a4958a2bd9

ឃាត់​បុរស​២​នាក់​លក់​និង​ប្រើ​គ្រឿងញៀន​

    ព្រះសីហនុ​ ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ខត្ត​ព្រះសីហនុ​ឃាត់ខ្លួន​នា​ថ្ងៃទី១៨ ខែ​មេសា​ ឆ្នាំ២០១៦ ម៉ោង​៥ល្ងាច​នៅ​ក្រុមទី​១១ ភូមិ​៣ សង្កាត់​៣ ព្រះសីហនុ ពាក់ព័ន្ធ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​។​

    ប៉ូលិស​និយាយថា កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ក្រុង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​មាន​៖១-​ឈ្មោះ ប៊ុន ឆាយ ហៅ​តា​ប៉ៃ​លើ​យ ប្រុស អាយុ៤៩ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ក្រុម១១ ភូមិ​៣សង្កាត់​៣ ព្រះសីហនុ ជា​អ្នក​ចែកចាយ និង​២-​ឈ្មោះ ឆេង ឡុង ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករសំណង់ នៅ​ក្រុម១១ ភូមិ៣ សង្កាត់៣ ព្រះសីហនុ ជា​អ្នកប្រើប្រាស់​។​

    វត្ថុតាង​ចាប់យក​បាន​ម្សៅ​ក្រាម​ព​ណ៏​ស 0៤កញ្ចប់​តូច ,​កញ្ឆា​ក្រៀម ១កញ្ចប់​តូច និង​ប្រដាប់​សេព​គ្រឿងញៀន​១​សំរាប់ ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់