adverise with khmeread Stolen

លួចម៉ូតូបាន២ថ្ងៃជាប់ខ្នោះប៉ូលិស

        ភ្នំពេញ ៖ ជនសង្ស័យម្នាក់និងអ្នកទទួលផលចោរកម្មម្នាក់ត្រូវបានប៉ូលិសខណ្ឌឫស្សីកែវចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូបាន២ថ្ងៃរួចមក។
    ប៉ូលិសនិយាយថា នៅថ្ងៃទី១៥ ធ្នូឆ្នាំ២០១៥វេលាម៉ោង២ទៀបភ្លឺចំណុចផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ មានករណីលួចម៉ូតូមួយគ្រឿងរបស់ឈ្មោះបេ  សុខលាប  ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី៤ ភូមិបឹងសាឡាង សង្កាត់-ខណ្ឌឫស្សីកែវ ។
     ប៉ូលិសបន្តថា ក្រោយពីទទួលបណ្តឹងជនរងគ្រោះរួចផ្នែកជំនាញខណ្ឌប៉ុស្តិ៍ឬស្សីកែវបានបើកការស្រាវជ្រាវកំណត់បាននូវអត្តសញ្ញាណជនសង្ស័យឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១៧ ១២ ២០១៥ ម៉ោង១១យប់នៅចំណុចផ្លូវរថភ្លើង ក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវយកមកប៉ុស្តិ៍សាកសួរ ។
     ជនសង្ស័យបានសារភាពថា រូបគេឈ្មោះឯម  អូនតូច  ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ  ផ្លូវបេតុង ក្រុមទី១៤ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ មុខរបរមិពិតប្រាកដ  រូបគេពិតជាបានលួចម៉ូតូនោះប្រាកដមែន ពេលលួចបានហើយយកទៅបញ្ចាំឲ្យគេនៅភូមិផ្សារតូច មាត់ទន្លេ(ស្គាល់ផ្ទះ) បានប្រាក់ចំនួន៥០ដុល្លារួចយកទៅចូលក្លឹបលេងហ្គេមនិងចាយវាយអស់  ។លុះដល់ថ្ងៃទី១៧ ១២ ២០១៥វេលាម៉ោង១១យប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
     ម៉ូតូជនរងគ្រោះម៉ាកCT100កូរ៉េព៍ណលឿងទុំ ពាក់ស្លាកលេខភ្នំពេញ1AH-3047។ករណីខាងលើនេះយើងបានបន្តស្រាវជ្រាវឃាត់មុខសញ្ញាទទួលផលចោរកម្មឈ្មោះសុក  ធាវិន ភេទប្រុស អាយុ៤៤ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅផ្ទះគ្មានលេខផ្លូវជាតិលេខ៥ក្រុមទី១៤ភូមិផ្សារតូចសង្កាត់ទួលសង្កែដកហូបានម៉ូតូប្រគល់ជូនម្ចាស់ដើមវិញ៕

adverise with khmeread

មតិយោបល់