adverise with khmeread Baa3e326 a44e 41c8 9850 fc6234b7765f

ប៊ិះ​អស់​ព្រហ្មចារី​យ៍​ដោយសារ​ជនពាល ឥឡូវ​ដេក​គុក​

     កំពង់ចាម ៖ ជនសង្ស័យ​ឈ្មោះ គីម សុខ​ខី ជាប់ចោទ​ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​នៅ​ក្រុង​កំពង់ចាម ត្រូវបាន​លោក សោ សុ​តា ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកំពង់ចាម បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លេខ​២៤៧ តាម​មាត្រា ២៧ និង​មាត្រា​២៤១ នៃ​ក្រមព្រហ្មទណ្ឌ កាលពី​ថ្ងៃទី​១៨​មេសា​ឆ្នាំ​២០១៦​។​

    ​ ប៉ូលិស​និយាយថា  នៅ​យប់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ០៤​នៅ​ចំណុច​បន្ទប់​ជួល ស្ថិតនៅ​ក្នុងភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម  ខេត្តកំពង់ចាម ជនសង្ស័យ​ឈ្មោះ គីម សុខ​ខី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជាតិខ្មែរ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ បាន​ចូលទៅក្នុង​បន្ទប់​លើក​បី​កុមារី​រងគ្រោះ​មានឈ្មោះ ឈ​-​ស​-​រ ភេទ​ស្រី អាយុ ១២​ឆ្នាំ ជាតិខ្មែរ ពី​កន្លែងដេក​របស់ខ្លួន​ដែល​ជួល​បន្ទប់​ក្បែរ​បន្ទប់​ជនល្មើស មក​ដា​ក់លើ​ពូក​មួយទៀត។​

     ​​ពេលនោះ​ជនសង្ស័យ​បាន​ថើប​លើ​ជនរងគ្រោះ និង​យកដៃ​ស្ទាប​ប្រដាប់ភេទ ហើយ​ជនរងគ្រោះ​បានដឹងខ្លួន ស្រែកជេរ​ជនសង្ស័យ នឹង​រត់​ទៅប្រាប់​ឳ​ពុក ទើប​ឳ​ពុក​ជ​រងគ្រោះ​ដេញតាម​ចាប់​ជនសង្ស័យ​ប្រគល់​ឲ្យ​សម្ថ​កិច្ច អធិការដ្ឋាន​ប៉ូលិស​ក្រុង​កំពង់ចាម ដើម្បី​ចាត់ការ​តាម​នីតិវិធី។​

     ក្រោយពី​ធ្វើការ​សាកសួរ​របស់​ម​ន្ត្រី​ជំនាញ​របស់​អធិការដ្ឋាន​ក្រុង​កំពង់ចាម ជនសង្ស័យ​បាន​សារភាពថា គាត់​បាន​ផឹកស្រា​បៀ​ជាមួយនឹង​អ្នកជិតខាង​ចំនួន ០៣​នាក់ ដោយ​ពួកគេ​បាន​ផឹកស្រា​បៀ​អស់ ក៏បាន​ទិញ ស្រា​ស៊ុប​ផើ​រ ០៣​ដប និង​សា​ម៉ូ​រាយ ០២​កំប៉ុង​លាយ​គ្នា ផឹក​បន្តទៀត រហូតដល់​ម៉ោង ០៤ ទៀបភ្លឺ​ទើប​អស់​ស្រា​ក៏​បែក​គ្នា បន្ទាប់មក​ខ្លួន​ក៏បាន​ឡើងទៅ​បន្ទប់​ខាងលើ បានឃើញ​ឈ្មោះ ឈឹម វណ្ណា​រី ដេក​ក្បែរ​ក្មេង​២​នាក់​ទៀត ហើយ​ខ្លួន​ក៏បាន​ប្រព្រឹត្ត​ដូច​ការរាបរាប់​ខាងលើ​ពិតមែន។​

     បច្ចុប្បន្ន​ជនល្មើស​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម នា​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦ តាម​នីតិ​បញ្ញា​តិ​នៃ​ច្បាប់​រួចរាល់​ហើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់