adverise with khmeread 1dc27f9c 7f5f 493d a87f 08abececacd2

សម្លាប់​មនុស្ស​គេចខ្លួន​បាន​៦​ឆ្នាំ​ឥឡូវ​ដេក​គុក​

    បាត់ដំបង ៖ ជនជាប់ចោទ​ម្នាក់​ត្រូវបាន​តុលាការ​ឃុំខ្លួន​នា​ថ្ងៃទី​១៨ ​មេសា​ ឆ្នាំ​២០១៦​បន្ទាប់ពី​ប៉ូលិស​ខេត្តបាត់ដំបង​ចាប់ខ្លួន​កាលពី​អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំ ពីបទ​មនុស្សឃាត​ដោយ​ចេតនា​កាលពី​ឆ្នាំ​២០១០។​

    ប៉ូលិស​និយាយថា អនុវត្តតាម​អនុវត្តតាម​អនុសាសន៍​ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង  នៅ​ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៦ កម្លាំង​ប៉ូលិស​ខេត្ត​បាត់ ដំបង​សហការ​ជាមួយ កម្លាំង​ប៉ូលិស​ស្រុក​សង្កែ​ចាប់ខ្លួន​ជនល្មើស​តាម​ដីកា​បង្គាប់​លេខ ៧៨៧ ចុះ​ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១០ របស់​ចៅក្រម​សើ​ុ​ប​សួរ តុលាការខេត្ត​បាត់ដំបង នៅ​ចំណុច​វត្ត​ជោតិកៈ ភូមិ ស្វាយជ្រុំ ឃុំ អូរ​ដំបង​ពីរ ស្រុក​សង្កែ ខេត្តបាត់ដំបង។​

    ប៉ូលិស​បន្តថា ជនល្មើស​ឈ្មោះ ឡូញ ចាន់​រី ហៅ ខ្លី ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ដែល មានស្រុក​កំ​ណើត​ភូមិ ស្វាយជ្រុំ ឃុំ អូរ​ដំបង​ពីរ ស្រុក​សង្កែ​ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ ស្វាយជ្រុំ ឃុំ អូរ​ដំបង​ពីរ ខេត្តបាត់ដំបង​ពីបទ មនុស្សឃាត​ដោយ​ចេតនា ប្រព្រឹត្ត កាលពី​ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១០ នៅ​ស្រុក​សង្កែ​ខេត្តបាត់ដំបង និង​រត់គេចខ្លួន​បាត់​ពី​មូលដ្ឋាន។​

     ជនល្មើស​ត្រូវបាន បញ្ជូន​ជននេះ​ទៅ សាលាដំបូង​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី ១៦ ខែ មេសា​ឆ្នាំ​២០១៦ នេះ​ដេ​ី​ម្បី​ចាត់ការ​តាម​នីតិវិធី ហើយ​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ថ្ងៃទី​១៨​មេសា​ឆ្នាំ​២០១៦៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់