adverise with khmeread Untitled 1

"​បង​មិនអាច​នៅរស់​ដោយ​គ្មាន​អា​នី​បានទេ​...." បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​

    ភ្នំពេញ ៖ បុរស​ម្នាក់​ពោះម៉ាយ​កូន​មួយ​បាន​ចងក​សម្លាប់​ខ្លន​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ​មេសា ​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះជួល​ភូមិ​ចំការឪឡឹក ស្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​បាន​បន្សល់​សំបុត្រ​មួយច្បាប់​សូម​ឲ្យ​អ​តី​ត​ប្រពន្ធ​ឈ្មោះ ​អា​នី ​ដែលមាន​គូ​ថ្មី​មើលថែរក្សា​កូន​ផង ព្រោះ​គាត់​មិនអាច​រស់នៅ​ដោយ​គ្មាន​អ​តី​ត​ប្រពន្ធ​គាត់​បានឡើយ​។​

     ប៉ូលិស​និយាយថា សព​ឈ្មោះ ឈុំ​ សារ៉េត ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ​មុខរបរជាង​ម៉ា​ស៊ីន​ត្រជាក់​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ចំការឪឡឹក ស្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទីលំនៅ​ដើម ភូមិ​ខ្នា​ទៃ ឃុំ​អង្គតាសោម​ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

    សព​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើ​កោសល្យ​ពិច័យ​រួច៕

    សូម​អាន​លិខិត​បណ្តាំ​ទាំងអស់គ្នា​ដូចខាងក្រោម ៖

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់