adverise with khmeread 71a64924 0e6d 4c1a bd79 29435fbe18a4

រថយន្ត​ Cooper ​បើក​បុក​ឪពុក ​និង​កូនរង​របួសធ្ងន់​២​នាក់​នៅ​ព្រែក​ឯង​

      ភ្នំពេញ​ ៖ រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​បើកបរ​ដោយ​ជនជាតិ​បរទេស​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បើក​បុក​អ្នកជិះ​ម៉ូតូ​២​នាក់​ឪពុក​និង​កូន​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។​

    ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ព្រឹក​នេះ​បណ្តាល​ឲ្យ​ឪពុក​ឈ្មោះ ​ចៅ ផល្លា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​រកស៊ី​លក់​រថយន្ត ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ រងរបួស​ធ្ងន់​សន្លប់​ស្តូប និង​កូនតូច​ឈ្មោះ​ ម៉េង លី​ហ៊ា អាយុ​៩​ខែ រងរបួស​ធ្ងន់ធ្ងរ​។​

    ដោយឡែក​រថយន្ត​បង្ក​ធ្លាក់​ចេញពី​ផ្លូវជាតិ ហើយ​អ្នកបើកបរ​រត់គេចខ្លួន​បាត់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់