adverise with khmeread 68037f82 aafa 44f1 b1aa b375f06770a1

បង្ក្រាប​ជន​ជួញដូរ​២​នាក់​រួម​និង​ថ្នាំញៀន​១​កញ្ចប់​ធំ​ស្មើ​៣០​កញ្ចប់​តូច​

     ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​សហការ​ និង​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ព្រែកលៀប​ដើម្បី​ល្បាត​ពួនស្ទាក់​ការពារ​សន្តិសុខ​សុ​វត្ថ​ភាព​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ឈានទៅដល់​ការឃាត់ខ្លួន​ជន​ត្រូវ​ជាប់​សង្ស័យ​ចំនួន​២​នាក់​បន្ទាប់ពី​ឆែកឆេ​រកឃើញ​ថ្នាំញៀន​ចំនួន​១​កញ្ចប់​ធំ​ស្មើ​និង​៣០​កញ្ចប់​តូច​ជា​ប្រភេទ​ម៉ា​ទឹកកក​ដែល​ជនសង្ស័យ​ទាំង​នោះបាន​រក្សាទុក​ធ្វើ​សកម្មភាព​ជួញដូរ​រួមទាំង​ដកហូត​មធ្យោបាយ​ធ្វើដំណើរ​របស់​ជនសង្ស័យ​មាន​ម៉ូតូ​១​គ្រឿង​ថែម​ទៀតផង។​

     ក្នុង​ប្រតិបត្តិការ​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ។​

     លោក​ ឯក សេរី​វុ​ធ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌ​ជ្រោយចង្វារ​បានបញ្ជាក់​ថា ជន​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ទី​១-​ឈ្មោះ​រ៉ូ ស៊ី​នេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ ទី​២-​ឈ្មោះ ​ឆន សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ ជន​ត្រូវ​សង្ស័យ​ទាំង​២​នាក់​មាន​ស្រុកកំណើត​និង​ស្នាក់នៅ ភូមិ​កោះ​រកា​ក្រៅ ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម។

      លោក ឯក សេរី​វុ​ធ បានបញ្ជាក់​ទៀតថា ក្រោយ​កម្លាំង​នៃ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ និង​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ព្រែកលៀប​ដើម្បី​យាមកាម​ល្បាត​ក្នុង​មូលដ្ឋាន​ក៍បាន​ប្រទះឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​បើក​ម៉ូតូ​១​គ្រឿង​ដោយមាន​ការសង្ស័យ​ក៍​ដេញតាម​ឃាត់ ​និង​ឆែកឆេរ​បាន​រកឃើញ​គ្រឿង​១​កញ្ចប់​ធំ​ដែល​អាច​ច្រក​ជា​កញ្ចប់​តូចៗ​បាន​ចំនួន​៣០​កញ្ចប់​ដែល​ជន​ត្រូវ​សង្ស័យ​បាន​រក្សាទុក​ធ្វើ​សកម្មភាព​ជួញដូរ​។​

      ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​មធ្យោបាយ​ធ្វើដំណើរ​របស់​ជន​ត្រូវ​ជាប់​សង្ស័យ​មាន​ម៉ូតូ​១​គ្រឿង ​ម៉ាក​សង់​ឌ្រី​ម​C១២៥​ ពណ៍​ខ្មៅ ​សេរី​ឆ្នាំ​២០១៥​ពាក់​ស្លាក​លេខ​កំពង់ចាម​១G៦២១០។​

      បច្ចុប្បន្ន​ជន​ត្រូវ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ជួញដូរ​នូវ​សារធាតុ​ញៀន​ទាំង​២​នាក់​រួម​ និង​វត្ថុតាង​បាននិងកំពុង​ឃុំខ្លួន​សាកសួរ​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​បន្ត​និតិ​វិធី​បញ្ជូន​ខ្លួន​ទៅកាន់​អយ្យការ​សាលាដំបូង​រាជធានី​ចាត់ការ​តាមច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់