adverise with khmeread Indonesia sinks

ជម្លោះដែននេសាទ៖ ឥណ្ឌូនេស៊ីចាប់ទូកនេសាទម៉ាឡេស៊ី ៣ គ្រឿងក្រោយម៉ាឡេស៊ីចាប់ទូកនេសាទឥណ្ឌូនេស៊ី ២ គ្រឿងកាលពីថ្ងៃអាទិត្យ

    ​យោងតាមវេបសាយ Straitstimes ចេញផ្សាយនៅថ្ងៃអង្គារនេះបានឱ្យដឹងថា ទូក​នេសាទ​ម៉ាឡេស៊ី​យ៉ាងតិច​បី​គ្រឿង​ត្រូវបាន​ឃាត់ទុក​ដោយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី ដោយ​នាំឱ្យមាន​ការតវ៉ា​ពី​រដ្ឋាភិបាល​ក្រុង​គូ​ឡា​ឡាំ​ពួ​ជុំវិញ​ការបំពាន​ការយោគយល់​គ្នា​រវាង​ប្រទេស​ទាំងពីរ​។ 

​    ​នេះ​គឺជា​ហេតុការណ៍​ថ្មី​ចុងក្រោយ​បំផុត​ក្នុង​ជម្លោះ​ដែល​កំពុង​កើនឡើង​ជុំវិញ​ការថយចុះ​បរិមាណ​ត្រី​នៅក្នុង​តំបន់​។ 

​    ​ក្រសួងការបរទេស​ម៉ាឡេស៊ី​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ពីថ្ងៃ​អង្គារ​ទី ១៩ ខែមេសា​នេះ​ថា "​ការចាប់​ទូក​នេះ​អាច​កើតឡើង​នៅក្នុង​ដែនទឹក​ម៉ាឡេស៊ី​។ ការចាប់​នេះ​មិន​ស្របទៅនឹង​ការយោគយល់​គ្នា​ដែល​បាន​ព្រមព្រៀង​រវាង​ម៉ាឡេស៊ី​និង​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ក្នុងការ​ដោះស្រាយ​ឧបទ្ទវហេតុ​ទាក់ទង​នឹង​ការនេសាទ​នោះទេ​"​។ 

ឥណ្ឌូនេស៊ីបានបាញ់ពន្លិចទូកនេសាទបរទេសជាង ១៧០ គ្រឿងហើយគិតតាំងពីឆ្នាំ ២០១៤

​    ​សេចក្តីថ្លែងការណ៍​នេះ​បានឱ្យដឹង​បន្ថែមទៀតថា រដ្ឋមន្ត្រីការបរទេស លោក អា​នី​ហ្វា​ស អា​ម៉ាន់ (Anifah Aman) បានលើកឡើង​អំពី​បញ្ហា​នេះ​ជាមួយ​សម​ភាគី​ឥណ្ឌូនេស៊ី លោក រ៉េត​ណូ ម៉ា​ស៊ូ​ឌី (Retno Marsudi)​។ 

​    ​សេចក្តីថ្លែងការណ៍​ក្រសួង​បាន​និយាយថា ប្រេសិត​ម៉ាឡេស៊ី​ក្នុង​តំបន់ ប៉េ​កាន់​បា​រូ (Pekanbaru) បានធ្វើ​ដំណើរ​ទៅ​បា​តាំ (Batam) ដើម្បី​ធានា​សុខទុក្ខ​របស់​កា​ពី​ទែន​ទូក​នេសាទ​ទាំងនោះ​ហើយ​។​

​    ​កាលពី​ថ្ងៃអាទិត្យ ម៉ាឡេស៊ី​ក៏បាន​ឃាត់​ទូក​នេសាទ​ឥណ្ឌូនេស៊ី​ពីរ​គ្រឿង​ដែរ ដោយ​ចោទថា ត្រី​ចំនួន ៥៥០ គីឡូក្រាម​ត្រូវបាន​រកឃើញ​នៅលើ​ទូក​នោះ​។ 

​      នៅ​រសៀល​ថ្ងៃអាទិត្យ​ដដែល​នោះ កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​ក៏បាន​ចាប់​ទូក​មួយ​បញ្ជា​ដោយ​កា​ពី​ទែន​ជនជាតិ​សិង្ហ​បុរី​ចំពោះ​ការនេសាទ​ក្នុង​ដែនទឹក​ឥណ្ឌូនេស៊ី​ដោយ​គ្មាន​ការអនុញ្ញាត​។ 

​    ​គិត​ចាប់តាំងពី​ឆ្នាំ ២០១៤ ឥណ្ឌូនេស៊ី​បាន​ពន្លិច​ទូក​នេសាទ​ជាង ១៧០ គ្រឿង​ហើយ​ដែល​គេ​ចាប់បាន​ក្នុង​ដែនទឹក​ឥណ្ឌូនេស៊ី និង​ឃាត់ទុក​ជាង ៧០០ គ្រឿង​ផ្សេងទៀត​៕ 

ប្រភព៖ Straitstimes

adverise with khmeread

មតិយោបល់