adverise with khmeread 20160418 familybirthday tnp

គ្រួសារ​ចម្លែក​ដែលមាន​ថ្ងៃខែ​កំណើត​លេខ​គូ​មួយ​ពូជ​

    ​អ្នក​អាច​និយាយថា​ក្រុមគ្រួសារ​៥​នាក់​នេះ​គឺ​លេខឆ្នោត​សំណាង នៅពេល​អ្នក​ទៅ​ទិញ​ឆ្នោត 4D​។​

​    ​មិត្ត​ភិ​ក្តិ​គ្រួសារ Loke បាន​ហៅ​ពួកគេ​ថា​ជា​គ្រួសារ​លេខ ពីព្រោះ​ពួកគេ​មាន​ថ្ងៃខែ​កំណើត​ជាក់លាក់ ដែល​ងាយស្រួល​ចាំ​។​

​    ​លោក Sharmen Loke អាយុ​៣៨​ឆ្នាំ កើត​នៅ​ថ្ងៃទី​១ ខែមករា (០១/០១)​។​

​    ​ប្រពន្ធ​របស់គាត់ Madam Yau Mei Siong អាយុ​៣៧​ឆ្នាំ កើត​នៅ​ថ្ងៃទី​៩ ខែកញ្ញា (០៩/០៩)​។​

​    ​កូនច្បង​ឈ្មោះ Lucius កើត​នៅ​ថ្ងៃទី ៦ ខែមិថុនា (០៦/០៦) កូន​ទី​២​ឈ្មោះ Andrius កើត​នៅ​ថ្ងៃទី​១ ខែមករា (០១/០១)​និង​កូនពៅ​គេ​ដែលមាន​អាយុ​២​សប្ដាហ៍​ប៉ុណ្ណោះ​ឈ្មោះ Justinius កើត​នៅ​ថ្ងៃទី​៤ ខែមេសា (០៤/០៤)​។​

​    ​ប្ដី​ប្រពន្ធ​បាន​និយាយថា​កូន​របស់​ពួកគេ​បានកើត​ដោយ​ធម្មជាតិ ហើយ​ពួកគេ​មិនបាន​កំណត់​ថ្ងៃខែ​ដើម្បី​វះកាត់​ឱ្យ​ត្រូវ​នឹង​ថ្ងៃខែ​អ្វី​នោះឡើយ​។​

​    ​ពួកគេ​ទាំងពីរ​នាក់​បាន​ជួបគ្នា​នៅពេល​ពួកគេ​បាន​កំពុង​រៀន​ផ្នែក​ឌី​ហ្សា​ញ និង​បរិស្ថាន​នៅ​សកល​វិទ្យាល័យ​ជាតិ​សិង្ហ​បុរី​។ ពួកគេ​បាន​រៀបការ​នឹង​គ្នា​នៅ​ឆ្នាំ​២០០៦​។​

​    ​យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​ឆ្នោត Singapore Pools លេខ​ថ្ងៃខែ​កំណើត​របស់​គ្រួសារ​លោក Loke បានឈ្នះ​ជាច្រើន​ដង​ជាងគេ ជាមួយនឹង​លេខ 0909 លេខ​ចេញ ៩ ដង​តាំងពី​ឆ្នាំ​១៩៨៨​។​

​    ​លោក Loke មិនដែល​ទិញ​ឆ្នោត 4-D នោះទេ ពីព្រោះ​គាត់​មិនមាន​ចំណាប់អារម្មណ៍​លើ​ល្បែងស៊ីសង​នោះឡើយ​។​

​    ​យ៉ាងណាមិញ គាត់​និយាយថា​ឪពុក​របស់គាត់​បានឈ្នះ​រង្វាន់​ធំ​បី​ដង​រយៈពេល ៥ ឆ្នាំ​ជាមួយនឹង​លេខ ១១៩៩​។ លេខ​នេះ​គឺជា​លេខ​រង្វាន់​ធំជាងគេ​ដែលមាន​ទឹក​រាប់ពាន់​ដុល្លារ​។​

​    ​ហើយ​អ្វីដែល​គាត់​ហួសចិត្ត​នោះ​គឺថា​ម៉ូតូ​ដែល​គាត់​ជិះ​រាល់ថ្ងៃ​ពេញ​មួយជីវិត​ទៅហើយ តែ​មិនដឹងថា​លេខ​ម៉ូតូ​គាត់​គឺជា​លេខ​អ្វី​នោះទេ​។​

​    ​អស់​រយៈពេល​៥​ឆ្នាំ​ទៅហើយ​នៅពេល​គាត់​បាន​ទិញ​ម៉ូតូ Suzuki Grand Vitara​។ គាត់​ទទួលបាន​ស្លាក​លេខ​ម៉ូតូ 1199៕

adverise with khmeread
ប្រភព៖ asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់