adverise with khmeread 1

​តើ Ronaldo ជា​បេក្ខភាព​នាំមុខ​សម្រាប់​ពានរង្វាន់ Ballon d'Or ឆ្នាំ ២០១៦ ជាង Messi និង Neymar?

​    ​ទម្រង់​លេង​របស់​កីឡាករ Cristiano Ronaldo នៅ​ក្លឹប Real Madrid នា​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ប្រហែល​បាន​ជួយ​គាត់​ឈ្ពោះ​ទៅរក​ពានរង្វាន់​កីឡាករ​ល្អ​ប្រចាំឆ្នាំ Ballon d'Or ម្តងទៀត​។​

​    ​មានរឿង​ល្អជា​ច្រើន​បាន​កើតឡើង​ចំពោះ​គូប្រជែង​អធិរាជ​ស គឺ​ក្លឹប Barcelona​។ កីឡាករ Lionel Messi និង Neymar បានទទួល​ជោគជ័យ​យ៉ាង​ជោគជាំ​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ ហើយ​វា​ជា​ហេតុដែល​បានធ្វើឱ្យ​អ្នក​ទាំងពីរ​បាន​ទៅ​ទីក្រុង Zurich កាលពី​ខែមករា ដើម្បី​ចាំ​ស្តាប់​លទ្ធផល​ថា​នរណា​ជា​កីឡាករ​ល្អ​ប្រចាំឆ្នាំ​ដោយ​អម​ជាមួយ​គូប្រជែង​ក្រុម Real Madrid​។​

​    ​គ្មានអ្វី​ត្រូវ​ភ្ញាក់ផ្អើល​ដែល Messi បានឈ្នះ​ពាន Ballon d'Or ជា​លើក​ទី​ប្រាំ​របស់ខ្លួន ជាមួយ​មិត្ត​រួម​ក្រុម​សញ្ជាតិ​ប្រេ​ស៊ី​ល​របស់គាត់ ដែល​បាន​មកដល់​ដំណាក់កាល​នេះ​ជា​លើកដំបូង​ក្នុង​អាជីព​។​

​    ​បី​ខែ​ក្រោយមក អ្វីៗ​ត្រូវបាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​។ ក្រុម​អ្នកមាន​បុណ្យ​បាន​ខ្ចាយ​ពី​ក្របខ័ណ្ឌ Champions League ក្រោម​ថ្វី​ជើង Atletico Madrid កាលពី​សប្តាហ៍​មុន ហើយ​បាន​ទទួលរង​បរាជ័យ​ដ៏​គួរឱ្យ​អាម៉ាស​ក្រោម​ស្នាដៃ Valencia កាលពី​ថ្ងៃអាទិត្យ​នៅ​ក្នុងផ្ទះ​របស់ខ្លួន​ថែមទៀត​។​

​    ​ការ​ប្រជែង​ពាន Ballon d'Or ក្នុងឆ្នាំនេះ បាន​ក្លាយជា​អាទិភាព​ស​ម្រា​ប់​តារា​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​វិញ​ម្តង​។ ខណៈ Messi បាន​លេង​ទាំង​របួស Ronaldo បានធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុងការ​ស៊ុត​បញ្ចូល​ទី ទាំង​នៅក្នុង​លី​ក​និង​នៅ​ឆាក​អន្តរជាតិ​។​

​    ​គាត់​គឺជា​អ្នក​លើកទឹកចិត្ត​ដ៏​ធំជាងគេ​នៅ​ក្លឹប ក្នុង​ជ័យជម្នះ​កាលពី​វគ្គ ១/៤ ក្នុង​ក្របខ័ណ្ឌ Champions League ជាមួយ​ក្រុម Wolfsburg ខណៈ​គាត់​រកបាន​បី​គ្រាប់​ម្នាក់ឯង​។​

​    ​ពិតណាស់ នេះ​គឺជា​ពានរង្វាន់​ផ្ទាល់ខ្លួន ដែល​ផ្តោតទៅលើ​ព្រឹត្តិការណ៍​ធំៗ ហើយ​គ្រាប់​បាល់​របស់ Ronaldo កាលពី​ជំនួប El Clasico នឹងធ្វើ​ឱ្យ​តារា​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ មានប្រៀប​ជាងគេ​។​

​    ​ខណៈ Ronaldo កំពុង​សម្លឹង​ឃើញ​ភាពជោគជ័យ​បន្ថែមទៀត Neymar និង Messi នឹង​ស្វែងរក​ទម្រង់​លេង​របស់​ពួកគេ​ពីមុន​ដើម្បី​ធ្វើឱ្យ​កក្រើក​ជាមួយ​ការប្រកួត​ចំនួន ៦ ប្រកួត​ដែល​នៅសល់​៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់