adverise with khmeread 1

​មហាសេដ្ឋី​ពាន់​លាន​នៅ​មជ្ឈិមបូព៌ា​ចង់​ទិញ Liverpool ក្នុងតម្លៃ ៧០០ លាន​ផោន​

​    ​ក្រុម​ហង្ស​ក្រហម Liverpool បាន​ក្លាយជា​ក្លឹប​នៅ​ក្របខ័ណ្ឌ Premier League មួយទៀត​ហើយ ដែល​ត្រូវបាន​សម្លឹង​ឃើញ​ដោយ​សេដ្ឋី​នៅ​មជ្ឈិមបូព៌ា​ក្នុងតម្លៃ ៧០០ លាន​ផោន​។​

​    ​ក្រុម​ដែល​ទទួលបាន​ជោគជ័យ​ជាច្រើន​នៅ​តំបន់​អឺរ៉ុប​ភាគច្រើន​ត្រូវបាន​គ្រប់គ្រង​ដោយ​ជនជាតិ​អារ៉ាប់ ដោយ​ជាក់ស្តែង ក្រុម Manchester City បាន​គ្រប់គ្រង​ដោយ​ព្រះអង្គម្ចាស់ Sheikh Mansour ដែលជា​សមាជិក​រាជវង្ស Abu Dhabi​។​

​    ​ប្អូនប្រុស​ព្រះអង្គម្ចាស់ Sheikh Mansour ព្រះអង្គម្ចាស់ Sheikh Khalifa ដែល​បច្ចុប្បន្ន ជា​ប្រជា​នា​ធិបតី​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ត្រូវបាន​គេ​ជឿថា មានទ្រព្យ​សម្បត្តិ​ដល់​ទៅ ៣០ ពាន់​លាន​ផោន ហើយ​បើ​យោងតាម​សារព័ត៌មាន Daily Star បានឱ្យដឹងថា គាត់​ចង់​ទិញ Liverpool ដាច់​តែម្តង​។​

​    ​អ្នកនាំពាក្យ Premier League បាន​បញ្ជាក់ថា គ្មាន​ច្បាប់ Premier League ណា​ដែល​ហាម​មិនឱ្យ​ម្ចាស់​ក្លឹប​ដែលមាន​ទំនាក់ទំនង​ជាមួយគ្នា គ្រប់គ្រង​ក្លឹប​ខុសគ្នា​ឡើយ​។​

​    ​ក្រុម Liverpool ត្រូវបាន​រំពឹងថា មានតម្លៃ ៦៥០ លាន​ផោន បន្ទាប់ពី​ក្រុមហ៊ុន Fenway Sports បាន​ទិញ​ពី​ម្ចាស់​ក្លឹប​ពីមុន​គឺ​លោក Tom Hicks និង​លោក George N. Gillett ក្នុងតម្លៃ ៣០០ លាន​ផោន កាលពី​ខែតុលា ឆ្នាំ ២០១០៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់