adverise with khmeread C6875523 44dc 4f01 937e 200fdbc4b713

ចូល​លេង​ហ្គេម​បាញ់​ត្រី​ផង ជក់​ថ្នាំញៀន​ផង​ជាប់​ខ្នោះ​៨​នាក់​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ចុះបង្ក្រាប​ផ្ទះ​បើក​លេង​ហ្គេម បាញ់​ត្រី​ស៊ីសង​គ្មាន​លេខ​ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ​ឃាត់ខ្លួន​អ្នក​ពួន​សម្ងំ​ប្រើប្រាស​គ្រឿង ញៀន​០១​ករណី​០៨​នាក់ ​និង​ដកហូត​ទូ​ហ្គេម​មួយ កាលពី​ព្រលប់​ថ្ងៃទី​១៧ ​មេសា​ ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ វណ្ណ វិសាល ភេទ​ប្រុស អាយុ២៩​ឆ្នាំ​ មុខរបរ​បើកបរ រថយន្ត​,២-​ឈ្មោះ​ សាន​ជូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​រើស​អេ​ត ចាយ​,៣-​ឈ្មោះ ច្រឹ​ក វិ​រៈ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​,៤- ឈ្មោះ លុក វ​ណ្ណី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​, ៥-​ឈ្មោះ ជា សម្បត្តិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស​, ៦-​ឈ្មោះ​ ជុំ សី​កែវ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​,៧- ឈ្មោះ​ ម៉ៅ ម៉ាប់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់ និង​៨- ឈ្មោះ​ ជន ចិត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​គ្មាន ជន​ទាំង​០៨​នាក់ ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុ, ឃាត់ខ្លួន​នៅ​ភូមិ ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា​,​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត ​៖ ទូរ​សព្ទ័​ដៃ​០២​គ្រឿង និង ឧបករណ៍​ប្រើប្រាស់​គ្រឿង ញៀន​មួយចំនួន​និង​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​០១​គ្រឿង​រួច  បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​តាម​នី​តិ​វិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់