adverise with khmeread 1

​អ្នក​ប្រដាល់ Nick Blackwell ប្រកាស​ចូលនិវត្តន៍ បន្ទាប់ពី​សន្លប់​អស់​ជាច្រើន​ថ្ងៃ​

​    ​កីឡាករ​ប្រដាល់ Nick Blackwell បាន​បញ្ជាក់ថា គាត់​បាន​ចូលនិវត្តន៍​ពី​ការ​ប្រដា​ល់ហើយៗ​គាត់​ក៏បាន​បញ្ជាក់ទៀតថា គាត់​មិន​ខឹង​កីឡាករ Chris Eubank Jnr ដែលជា​ដើមហេតុ​នៃ​ការ​សន្លប់​របស់គាត់​នោះដែរ​។​

​    ​អ្នក​ប្រដា​ល់វ័យ ២៥ ឆ្នាំ​រូបនេះ​បាន​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់​អាច​បាត់​បង់ជីវិត បន្ទាប់ពី​ត្រូវបាន​បំបាក់​ដោយ​អ្នក​ប្រដាល់ Chris Eubank Jnr កាលពី​មីនា ខណៈ​អាជ្ញាកណ្តាល​បានបញ្ចប់​ការប្រកួត​នៅ​ទឹក​ទី ១០ ដោយសារ​ភ្នែក​របស់គាត់​កាន់តែ​ប៉ោង​ធំ​។​

​    ​Blackwell ត្រូវបាន​ផ្តល់​ខ្យល់​អុកស៊ីសែន​ហើយ​ភ្លាមៗ​នោះ​ក៏បាន​បញ្ចូនទៅ​មន្ទីរពេទ្យ ដែលជា​កន្លែង​គាត់​បាន​បាត់បង់​ស្មារតី​ទាំងស្រុង​ចំនួន​មួយ​សប្តាហ៍​ដោយសារ​ហូរឈាម​នៅក្នុង​សន្ទះ​ក្បាល​។​

​    ​កីឡាករ Blackwell ត្រូវបាន​រំពឹងថា នឹង​ហាលអាវ​ពី​អាជីព​នេះ ហើយ​គាត់​បាន​ផុស​នៅលើ​បណ្តាញ​សង្គម Twitter ថា "​អាជីព​របស់ខ្ញុំ​គឺ​ចប់​ហើយ​"​។​

​    ​កីឡាករ​ប្រដាល់ Eubank Jnr ដែល​បាន​សួរសុខទុក្ខ​គាត់​បានសរសេរថា "​ខ្ញុំ​បាន​ព្យាយាម​ទាក់ទង​អ្នក​ចាប់តាំងពី​អ្នកដឹង​ខ្លួន​។ ខ្ញុំ​មិនបាន​ទទួលដំណឹង​ពី​អ្នក​ឬក៏​ក្រុម​របស់​អ្នក​សោះ​។ ខ្ញុំ​សង្ឃឹមថា នឹង​មិនមាន​អារម្មណ៍​តានតឹង​អ្វី​ឡើយ​"​។​

​    ​Blackwell ក៏​មិនបាន​ប្រកាន់​អ្វី​ឡើយ​ខណៈ​គាត់​បាន​និយាយថា "​សួស្តី មិត្តភក្តិ​! គ្មាន​អារម្មណ៍​តានតឹង​អ្វី​ឡើយ (​ចំពោះ​យើង​ទាំងពីរ​) យើង​ទាំងពីរ​បានធ្វើការ​រប​ស់​ពួកយើង ហើយ​វា​ជា​រឿង​អកុសល​ចំពោះ​អ្វីដែល​បានកើត​ឡើង ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា អ្នកនឹង​ប្រសើរឡើង​!"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់