adverise with khmeread C7dbe056 6f15 4e84 bc24 bcdf99590689

ឆ្កួតៗ​ដុត​ផ្ទះ​ខ្លួនឯង​ចូលដេក​គុក​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​១៨​ មេសា ​ឆ្នាំ​២០១៦ ​បន្ទាប់ពី​ញៀន​ថ្នាំ​ដ​ត​ផ្ទះ​ខ្លួនឯង​ឆេះ​ខ្ទេច នៅ​ចំណុច​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនបង្ក​ឲ្យ​មាន​អគ្គីភ័យ​ឈ្មោះ​ កឿ សា​រ៉ា​វិ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​លេខ​៣៩ ផ្លូវ​បេតុង  ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ​ថ្ងៃទី​១៦​មេសា​ឆ្នាំ​២០១៦​កន្លងទៅ​ពីបទ បង្ក​ឲ្យ​មាន​អគ្គីភ័យ​ដោយសារ​ញៀន​ថ្នាំ​ដុត​ផ្ទះ​ខ្លួនឯង ។​នៅវេលា​ម៉ោង​៦​យប់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

     ប៉ូលិស​បន្តថា ឈ្មោះ​ កឿ សា​រ៉ា​វិ​ន បាន​បង្ក​ឲ្យ​មាន​អគ្គីភ័យ​កើតឡើង បណ្តាល​ឲ្យ​ឆេះ​ផ្ទះ ខូចខាត​ទូរទស្សន៍​០១​គ្រឿង​និង​សម្ភារៈ​មួយចំនួន​ក្នុងផ្ទះ​។​មូលហេតុ កូន​ញៀន​ថ្នាំ​ដុត​ផ្ទះ​ខ្លួនឯង។​

     សមត្ថកិច្ច​បានចេញរ​ថ​យន្ត​ពន្លត់អគ្គីភ័យ ចំនួន​០៤​គ្រឿង​គឺ​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការ ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​២​គ្រឿង និង​រថយន្ត​ពន្លត់ អគ្គីភ័យ​អង្គភាព​-​ង​.៧០​ចំនួន​២​គ្រឿង ប្រើប្រាស់​អស់​ទឹក​ចំនួន​៧​ឡាន ទើប​អគ្គីភ័យ​រលត់​វិញ​នៅ​ម៉ោង​៦ ​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ដដែល៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់