adverise with khmeread Ac09fb65 ed66 4c57 b7c2 01cfc4745e9a

ជួញ​ថ្នាំញៀន​នៅ​ខេត្ត​ជាប់​ទល់ដែន​ឡាវ​ឃាត់ខ្លួន​ម្នាក់

    រតនគីរី ៖ ជនសង្ស័យ​ម្នាក់​តូ​វ​បាន​ប៉ូលិស​ប៉ុស្តិ៍​ឡា​បាន​សៀក​ចាប់ខ្លួន​នា​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ​២០១៦ ម៉ោង​៦​ល្ងាច​នៅ​ចំណុច​លើផ្លូវ​លំ​ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ពីបទ​ចែកចាយ​គ្រឿងញៀន។​

     ប៉ូលិស​និយាយថា កម្លាំង​ប៉ុស្តិ៍​ឡា​បាន​សៀក​បាន​ចុះបង្ក្រាប​ករណី​រក្សាទុក​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំណុច​លើ​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ឈ្មោះ អី​ម បញ្ញា ប្រុស ២៣ឆ្នាំ ខ្មែរ មាន​ទីលំនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ដកហូត​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ០២ ថង់​ធំ ស្មើ​និង 3.86 ក្រាម ទាំង​សំបក​ថង់​មួយចំនួន​។​

    បន្ទាប់មក​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់