adverise with khmeread Af8648c3 b60b 4ee1 a13f ff8bfcec35fb

ត្រី​ឆ្តោរ​ស៊ី​កូន​ឯង​ត្រូវ​ប៉ូ​​លិ​ស​វ៉ៃខ្នោះ​ញាត់​គុក​

     កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ពញាឮ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៩ ​ខែមេសា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​និង​២០​ព្រឹក នៅ​ចំណុច​ភូមិ​ពាម​ជំនីក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្ដាល បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​អាយុ​៨​ឆ្នាំ​បានសម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៨ ​ខែមេសា ​កន្លងទៅ ក្រោយពី​អ៊ុំ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង។​

     ប៉ូលិស​និ​យា​ថា ជនរងគ្រោះ​ឈ្មោះ​ន​-​រ ភេទ​ស្រី​អាយុ​៨​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ពាម​ជំនីក ឃុំ​កំពង់​លួង ស្រុក​ពញាឮ​ខេត្តកណ្តាល​។​

     ចំណែក​ជនល្មើស​ជា​ឪពុក​ឈ្មោះ នួន ពន្លក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​(​ឃាត់ខ្លួន​)​។​

     ប៉ូលិស​បន្តថា នៅ​ព្រឹក​ថ្ងៃ ខែ ឆ្នាំ​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ដេក​នៅលើផ្ទះ​របស់ខ្លួន​ជាមួយ​ឪពុក​ឈ្មោះ នួន ពន្លក និង​ម្តាយ​ឈ្មោះ ពៅ ស្រីមុំ ព្រម​ទាំ​ប្អូនប្រុស​បង្កើត​ឈ្មោះ នួន សុខ​ប៊ី​ន។​

    ​ ក្នុងពេលនោះ​ឈ្មោះ ពៅ ស្រីមុំ ត្រូវជា​ម្ដាយ​បាន​ងើប​ទៅ​រើស​ពង់​ទា​នៅ​ខាង​ក្រោមផ្ទះ​របស់ខ្លួន។ ឆ្លៀតឱកាស​នោះ​ជនល្មើស​ឈ្មោះ នួន ពន្លក ត្រូវជា​ឪពុក​បង្កើត​បានធ្វើ​សកម្ម​ភាព​រំលោភ​កូនស្រី​របស់ខ្លួន។ មួយ​រំពេច​នោះ​ប្រពន្ធ​ក៏​បានមក​ទាន់ បាន​ស្រែក​ឆោឡោ​ថា​"ហ្អែ​ង​ធ្វើ​អី​កូន​"។​

     ភ្លាមនោះ​ជនល្មើស ក៏បាន​ស្ទុះ​ក្រោកឈរ ហើយ​ឈ្មោះ ពៅ ស្រីមុំ បាន​ទាញ​កាំបិត​បុ័ង​តោ កាប់​ខាង​ខ្នងកាំបិត​ទៅលើ​ប្ដី​របស់ខ្លួន ចំនួន​០៣​កាំ​បិត ចំ​ខ្នង​ជនល្មើស​។​

     ក្នុង​ថ្ងៃខែ​ឆ្នាំ​ដដែល​នោះ​ប្រពន្ធ​ឈ្មោះ ពៅ ស្រីមុំ បាន​ទៅប្ដឹង​លោក​មេភូមិ​សុំ​លែងលះគ្នា។​

     រហូតដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៩ ​និង​២០​នាទី ឈ្មោះ ពៅ សុខន ភេទ​​​ស្រី អាយុ​៤០​ឆ្នាំ ទីលំនៅ​ភូមិ​ប្រក់​ក្ដារ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្ដាល ត្រូវជា​អ៊ុំ​បង្កើត បានដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្ដិ៍​រដ្ឋបាល​កំពង់​លួង។​

     បន្ទាប់មក​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​សា​ម៉ី ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​ខាងលើ មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់