6ef1910e 317d 46b1 bca6 4513c2df6dba

ជង់​អត់​ភ្លេច​កុក គេច​មួយឆ្នាំ មក​ចូលឆ្នាំ​ជាប់​ខ្នោះ​

      ក្រចេះ ៖ ប៉ូលិស​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ស្នួល​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​នេះ​បាន​អនុវត្ត​ដីកា​របស់​តុលា​រការ ចាប់ខ្លួន​ជនជាប់ចោទ​ម្នាក់​ជាប់​ពាក់​ព័​ន្ឋ​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស ក្រោយពី​បានគេច​ខ្លួន​មាន​រយៈពេល​ជាង​១​ឆ្នាំ​។​

       លោក​វរសេនីយ៍ត្រី ប៊ុត នឿន អធិការរង​ប៉ូលិស​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​បង្ក​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​លើ​រាងកាយ​ជាច្រើន​កន្លែង​កាលពី​ចុងឆ្នាំ​២០១៥ ជនដៃដល់​បាន​គេចខ្លួនបាត់​។​

       ឥឡូវ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​តាម​អំណាច​ដីកា​ក្រោយពី​ជននេះ​បាន​ត្រឡប់​ចូល​ស្រុក​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ៕

អ្នកនឹងចូលចិត្ត

មតិយោបល់