adverise with khmeread 14224a35 1c92 494c 9ed9 cb0b5e66c00a

សាហាវ ខឹង​ជនរងគ្រោះ​វាយ​ប្រពន្ធ​មួយ​ដៃ នាំ​បក្ខពួក​ទៅ​បាញ់សម្លាប់​ដល់ផ្ទះ​

    កំពង់ធំ ៖ ជនសង្ស័យ​៣​នាក់ ដែលជា​សាច់ញាតិ​នឹង​គ្នា បាន​រត់គេចខ្លួន​បាត់​ក្រោយ ពី​បាន​បាញ់សម្លាប់​ជនរងគ្រោះ​សម្លាប់ចោល ពីព្រោះ​តែ​ខឹង​ជនរងគ្រោះ​បាន​វាយ​ប្រពន្ធ​របស់ខ្លួន​មួយ​ដៃ​។​

    អំពើ​ឃោ​ឃៅ​បាញ់ប្រហារ​ខាងលើនេះ បាន​បង្កឡើង​នៅ​ភូមិ​កែ​រ៉ង ឃុំ​ឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ​នៅ​រសៀល ថ្ងៃទី​១៩ ខែមេសា ឆ្នាំ ២០១៦​នេះ​។​

    ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឈន វួ​ច អាយុ​២៦ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​

    ដោយឡែក ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ប្រើ​កាំភ្លើង​ស្នប់​បាញ់សម្លាប់​ជនរងគ្រោះ​រួមមាន ៖ ទី​១.​ឈ្មោះ មិន បឿន អាយុ​២៥ឆ្នាំ ជា​ជនដៃដល់ ,​ទី​២.​​ឈ្មោះ ខេង សុផាត អាយុ២៦ឆ្នាំ និង​ទី​៣.​​ឈ្មោះ ខាន់ ឡែ​ន អាយុ​២១ឆ្នាំ រស់នៅ​ភូមិ​ទឹក​វិល​ឃុំ​ក្លែង ស្រុក​សណ្តាន់​។​

     មន្ត្រីប៉ូលិស​មូលដ្ឋាន​បានបញ្ជាក់​ទៀតថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​ករណី​សម្លាប់​នេះ ដោយសារតែ នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ២០១៦ ជនរងគ្រោះ​ឈ្មោះ ឈន វួ​ច បាន​វាយ​មួយ​ដៃ​ទៅលើ​ឈ្មោះ មិន ចាន់ធូ អាយុ​២៧ ឆ្នាំ ត្រូវជា​ប្រពន្ធឈ្មោះ ខេង សុផាត រួចហើយ​ជនរងគ្រោះ​បាន​រត់​គេចខ្លួនបាត់​។​

     លុះដល់​ថ្ងៃកើតហេតុ​ជនដៃដល់​និង​បក្ខពួក​បាន​ទិញ ស្រា​ផឹក​អស់​ប្រហែល​មួយ​កេះ​ដោយមាន​ភាពស្រវឹង​ស្រឿងៗ​ផង និង​មានរឿង​វាយ​ប្រពន្ធ​ផង​នោះ ហើយ​គាប់​ជូន​ឃើញជនរងគ្រោះ​មក​ផ្ទះពេលនោះឈ្មោះ មិន បឿន ទាញ​កាំភ្លើង​ស្នប់​មក​បាញ់​ចំ​ក្រោម​ក្លៀក មួយ​គ្រាប់​បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​មួយ​រំពេចក្នុង​ថ្លុកឈាម​។​

      ពេល​ឃើញ​ជនរងគ្រោះ​ស្លាប់​ភ្លាម ជនដៃដល់​និង​បក្ខពួក​បាន​រត់គេចខ្លួន​បាត់ រីឯ​សព​ត្រូវបាន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

      នៅពេលនេះ​កម្លាំង​សមត្ថកិច្ច បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​តាម​ចាប់​ក្រុម​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់