adverise with khmeread Index

ស្ត្រីម្ចាស់ហាងលក់ថ្មកាត់ត្រូវបាន សមត្ថកិច្ចអប់រំដោះលែង

       ភ្នំពេញ ៖ ស្ត្រីជាម្ចាស់ហាងលក់គ្រឿងសំណង់ ប្រភេទថ្មកាត់ម៉ាកកងចក្រ រំលោភកម្មសិទ្ធបញ្ញាក្រុមហ៊ុនដើម​ មានទីតាំងនៅផ្ទះលេខ១២៥ ផ្លូវ១៣៩ សង្កាត់ផ្សារអូរឫស្សីទី៣ ខណ្ឌ៧មករា ដែលត្រូវបានកម្លាំងអាវុធហត្ថចុះទៅបង្ក្រាប និងចាប់ខ្លួននោះ ឥឡូវត្រូវបានតុលាការដោះលែងកាលពីព្រឹកថ្ងៃទី១៨ធ្នូឆ្នាំ២០១៥វិញហើយ បន្ទាប់ពីខាងអាវុធហត្ថបានធ្វើកិច្ចសន្យាបញ្ឈប់ការលក់ទំនិញក្លែងក្លាយ។

      គួររំលឹកថា ស្ត្រីម្នាក់ដែលជាភរិយាម្ចាស់ហាងលក់ថ្មកាត់និងធូបផ្សាក្លែងក្លាយត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ធ្នូឆ្នាំ២០១៥នេះ នៅផ្ទះលេខ១២៥ផ្លូវលេខ១៣៩សង្កាត់អូរឫស្សី២ ខណ្ឌ៧មករាដើម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពីរងការចោទប្រកាន់ថា "នាំចូល ចែកចាយ ស្តុកទុក ផលិតផលថ្មកាត់ក្លែងក្លាយម៉ាកកងចក្រ" ។

    មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះគីវ សុជាតិអាយុ៣៣ឆ្នាំមុខរបរលក់គ្រឿងអគ្គិសនីនិងសំណង់ស្នាក់នៅផ្ទះខាងលើ មានប្តីឈ្មោះផេង ហួរ អាយុ៤៥ឆ្នាំ។ការឃាត់ស្ត្រីខាងលើនេះគឺយោងតាមបណ្តឹងក្រុមហ៊ុនEPAT RESOURCE TRADING Co,Ltdដែលមានលោកមេធាវីទូច ឆាយនិងលោកមេធាវីសេង ធារ៉ាជាតំណាង។

    បន្ទាប់មកសាលាដំបូងរាជធានីភ្នំពេញបានចេញលិខិតលេខ៦៤១ចុះហត្ថលេខាដោយលោកព្រះរាជអាជ្ញារងខៀវ ផល្លាបង្គាប់ឲ្យប្រមូលភស្តុតាង និង ឃាត់ខ្លួនជនសង្ស័យឈ្មោះផេង ហួរនិងគីវ សុជាតិពីបទ"នាំចូល ចែកចាយ ស្តុកទុក ផលិតផលថ្មកាត់ក្លែងក្លាយម៉ាកកងចក្រ"។

    មន្ត្រីអាវុធហត្ថបន្តថា ជាលទ្ធផលសមត្ថកិច្ចបានរឹបអូសថ្មកាត់ចំនួន២៧កេសនិង១៥សន្លឹកកំពុងដាក់តាំងលក់ រួមទាំងស្ត្រីជាម្ចាស់ហាងបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមច្បា់ប់។

     ចំណែកតំណាងក្រុមហ៊ុនក៏បានអំពាវនាវដល់អាជីវករបញ្ឈប់ការតាំងលក់ផលិតផលក្លែងក្លាយខាងលើនេះ ហើយប្រសិននៅបន្តក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់