adverise with khmeread F92aea23 3778 47d7 8d76 2f12979cbe1e

ឃាត់​ជនសង្ស័យ​៤​នាក់​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​

     ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​ត្រូវបា​នប៉ូ​លិ​ស​ខណ្ឌចំការមន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី​១៩​ ខែ​មេសា​នេះ បន្ទាប់ពី​បាន​បង្ក្រាប ក្នុងករណី​គាស់​ផ្ទះ​លួច​យក​គ្រឿង​សង្ហា​រឹម នៅ​ផ្លូវ​លេខ​៩៧ ក្រុម​២៦​ភូមិ​៤ សង្កាត់​ផ្សារ​ដើមថ្កូវ​នៅ​ថ្ងៃទី​១៧ ខែ​មេ​សា​ ឆ្នាំ​២០១៦ ​ម៉ោង​៦​ល្ងាច។

     ប៉ូលិស​និ​យ​ថា ជនល្មើស​០៤​នាក់​គឺ​ ១-​ឈ្មោះ​ ប្រាក់ បាន ភេទប្រុស​ អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​លេខ​២ ផ្លូវ​លេខ​១០៣ ក្រុមទី​២៦​ភូមិ​៤ សង្កាត់ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​,២-​ឈ្មោះ​ ប្រាក់ វណ្ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​តុទូ ស្នាក់​នៅផ្ទះ​លេខ​៨ ផ្លូវ​លេខ​៥០៥​ក្រុមទី​៣១ ភូមិ​៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​,៣-​ឈ្មោះ​ ព្រិល រ៉ា​ម៉េ​ត ​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​មិន​ពិតប្រាកដ​និង​៤-​ឈ្មោះ លឹម សុខា​នី ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ  មុខរបរ​លក់​តុទូស្នាក់នៅផ្ទះ​លេខ​៨១៥​ផ្លូវ​លេខ​៩៩ ក្រុម​២៦ ភូមិ​៤ សង្កាត់​ផ្សារ​ដើមថ្កូវ ​ខណ្ឌចំការមន។​

      ប៉ូលិស​បន្តថា ជនល្មើស​បានគាស់​ផ្ទះ​យក​កៅអី ចំនួន ០៧​និង តុ​ឈើ​១ របស់​ជន​រង គ្រោះ​ឈ្មោះ​ អៀង អូន​នី ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ ស្នាក់​នៅផ្ទះ​លេខ​៩៨​ផ្លូវ​លេខ​៩៩ ក្រុមទី​៣៦ ភូមិ​៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ហើយ​សមត្ថកិច្ច​ឃាត់​
​ខ្លួន​បាន​ជនល្មើស​០៤​នាក់ និង​ដកហូត​កៅអី និង​តុ​ប្រគល់​ឲ្យ​ម្ចាស់​វិញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់