adverise with khmeread Arty

ផឹកទឹក​នេះ​តែ ១ កែវ​រាល់​ព្រឹក​នឹង​បញ្ឈប់​ខ្លាញ់​មិនឱ្យ​កក​ក្នុង​សរសៃឈាម និង​ទប់ស្កាត់​ការឡើង​ទម្ងន់​

​    ​ជាមួយនឹង​កំណកខ្លាញ់ ឬ​កូ​ឡេ​ស្ទើ​រ៉ូ​ល មនុស្ស​ជាច្រើន​ក្នុង​ពិភពលោក​សម័យ​ទំនើប​កំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង ដោយសារតែ​របៀបរបប​រស់នៅ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​របស់​ពួកគេ ហើយ​ភាពធាត់​ជ្រុល​ក៏បាន​ចោទ​ជា​បញ្ហា​យ៉ាងខ្លាំង​ផងដែរ​។ 

​    ​ទឹក​ស៊ី​រ៉ូម​ខាងក្រោម​នេះ​ត្រូវបាន​អ្នកជំនាញ​ខាង​វិធី​ផ្សំ​បែប​ធម្មជាតិ​អះអាងថា​អាច​កម្ចាត់​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ខ្ពស់ និង​កំណកខ្លាញ់​ក្នុង​សរសៃឈាម​។ 

​     * គ្រឿងផ្សំ​
​    ​- ជីរវ៉ាន់ស៊ុយ ៥-៦ ទង​
​    ​- ទឹក ៣ លីត្រ​
​    ​- ក្រូច​ភ្លា ៥ គ្រាប់​


​    ​- ម្សៅ​មេនំ​ប៉័ង (Baking Soda) ១ ស្លាបព្រា​បាយ​
​    ​
​    ​* របៀប​ធ្វើ​៖
​    ​- កាត់​ក្រូច​ភ្លា (​កាត់​ទាំង​សំបក​) និង​ជីរវ៉ាន់ស៊ុយ​ជា​កង់​តូច​ល្មម ហើយ​ដាំ​វា​ជាមួយនឹង​ម្សៅ​មេនំ​ប៉័ង ១ ស្លាបព្រា​បាយ ដោយ​បើកភ្លើង​តិចៗ​រយៈពេល ២ ម៉ោង​។ 
​    ​- បន្ទាប់មក​ទុក​វា​ចោល​រយៈពេល ១ ម៉ោង​។ 
​    ​- ស្រង់​ក្រូច​ភ្លា និង​ជីរវ៉ាន់ស៊ុយ​ចេញ ហើយ​ហាន់​ឱ្យ​ល្អិតៗ​។ 
​    ​- ដាក់ចូល​ឆ្នាំង​ទឹក​វិញ ហើយ​បើកភ្លើង​តិចៗ​ទុកចោល​រយៈពេល ៣ ម៉ោង​ទៀត​។ 

​    ​បន្ទាប់មក ទឹក​ស៊ី​រ៉ូម​ធម្មជាតិ​នេះ​នឹង​នៅសល់​ប្រហែល ១ លីត្រ​កន្លះ​ប៉ុណ្ណោះ​។ យក​ទុក​ក្នុង​ទូទឹកកក រួច​ផឹក​វា​រាល់​ព្រឹក​ពោះ​ទទេរ​ចំនួន ១ កូន​កែវ​តូច​។ វា​អាច​ប្រើ​បាន ១៥ ថ្ងៃ​យ៉ាងតិច​។ បន្ទាប់ពី​រយៈពេល ២០ ថ្ងៃ លោកអ្នក​អាច​បញ្ឈប់​បាន​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ហ្វូ​ត​ហ៊ែ​ល​ស៊ី​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់