adverise with khmeread 0

ឱសថ​ធម្មជាតិ​នេះ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ព្យាបាល​រលាក​ក្លៀក​ដោយសារ​មេរោគ​!

​    ​ការព្យាបាល​រលាក​ក្លៀក​ដែល​បង្កឡើង​ដោយ​មេរោគ​ផ្សិត​ទាមទារ​ការ​អត់ទ្រាំ និង​តស៊ូ​ច្រើន​។ ខាងក្រោម​នេះ​គឺជា​វិធី​ព្យាបាល​បែប​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ការ​រលាក​ក្លៀក​ដោយសារ​មេរោគ​។ 

​    ​១. ខ្ទឹមស​
​    ​ចិញ្ច្រាំ​ខ្ទឹមស​ឱ្យ​ម៉ដ្ឋ ហើយ​លាប​លើ​តំបន់​ប៉ះពាល់​។ ទុកចោល​មួយសន្ទុះ​ធំ លោកអ្នក​នឹងមាន​អារម្មណ៍​ធូរស្បើយ​បាន​មួយកម្រិត​។ លោកអ្នក​ត្រូវ​ប្រើ​វិធី​ព្យាបាល​នេះ​ឱ្យបាន​ច្រើន​ថ្ងៃ​ដើម្បី​ឆាប់​ជា​។ 

​    ​២. ទឹកដោះគោ​ជូរ​យ៉ា​អួ​
​    ​នេះ​ជា​វិធី​ទី​ពីរ​ដែលមាន​ប្រសិទ្ធ​ភាពដូចគ្នា គ្រាន់តែ​ថ្លៃ​ជាង​ខ្ទឹមស​។ លាប​យ៉ា​អួ​រយៈពេល ១០ នាទី ហើយ​លាង​ទឹក​ចេញ​។ ធ្វើបែបនេះ​មួយថ្ងៃ​បី​បួន​ដង ហើយ​ធ្វើ​វា​រាល់ថ្ងៃ​ទាល់តែ​ក្លៀក​ជា​ដាច់​។ 

​    ​ចំណាំ​៖ យ៉ា​អួ​មាន​ឥទ្ធិពល​ខ្លាំង​ចំពោះ​ផ្សិត​ក្លៀក ដូច្នេះ​កុំ​ទុក​លើ​ក្លៀក​យូរពេក​។ 

​    ​៣. លាយ​ខ្ទឹមស​ជាមួយ​យ៉ា​អួ​
​    ​របស់​ទាំងពីរ​លាយ​ចូលគ្នា​នឹង​រឹត​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។ លាប​វា​ចោល​លើ​ក្លៀក​បួន​ប្រាំ​នាទី សឹម​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា​។ ធ្វើបែបនេះ​ពីរ​បី​ដង​ក្នុង​មួយថ្ងៃ ហើយ​ធ្វើ​វា​រាល់ថ្ងៃ​ដើម្បី​ឆាប់​ជាសះស្បើយ​៕ 

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ប័​រ​ឌី​អ៊ែន​ធីប​

អ្នកនឹងចូលចិត្ត

មតិយោបល់