adverise with khmeread 0

អាន​អត្ថបទ​នេះហើយ​ទើប​ដឹងថា ដីស មាន​អត្ថប្រយោជន៍​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​បែបណា​!

    ​លោកអ្នក​ប្រហែលជា​មិនទាន់​ភ្លេច​ទេ​អំពី​ការប្រើប្រាស់​ដីស​អំឡុងពេល​រៀន​នៅ​សាលា ប៉ុន្តែ​លោកអ្នក​បានដឹង​ត្រឹមតែ​ថា ដីស​គឺ​ប្រើ​សម្រាប់​សរសេរ​លើ​ក្តារខៀន​តែប៉ុណ្ណោះ​។ ទោះយ៉ាងណា ដីស​មាន​អត្ថប្រយោជន៍​ច្រើន​ទៀ​ដែល​លោកអ្នក​មិនទាន់​បានដឹង​។ 

​    ​១. កូនសោ​ពិបាក​ចាក់​ចូល​មេសោ​
​    ​ប្រសិនបើ​កូនសោ​ពិបាក​ចាក់​ចូល​មេសោ​ដោយសារតែ​ច្រែះ​ចាប់ ឬ​ដោយសារ​អ្វីមួយ​នោះ លោកអ្នក​គួរ​យក​ដីស​គូស​ជុំវិញ​គែម​កូនសោ​។ នៅពេល​លោកអ្នក​ស៊ក​កូនសោ​ចូល​រន្ធ​មេសោ វា​នឹង​ចូល​យ៉ាង​រលូន​។ 

​    ​២. បំបាត់​ស្នាម​ខ្លាញ់​លើ​អាវ​
​    ​ប្រសិនបើ​អាវ​របស់​លោកអ្នក​ប្រឡាក់​ខ្លាញ់ សូម​យក​ដីស​គូស​ពីលើ​ស្នាម​នោះ រួច​ទុកចោល ១០ នាទី មុនពេល​ដាក់​អាវ​ចូល​ម៉ាស៊ីន​បោកគក់​។ 

​    ​៣. បិតបាំង​ស្នាម​លើ​ពិ​ដាន​ដោយសារ​ដក់​ទឹក​
​    ​ដើម្បី​បិតបាំង​ស្នាម​លើ​ពិ​ដាន​ដោយសារ​ដក់​ទឹក លោកអ្នក​គ្រាន់តែ​យក​ដីស​គូស​វា​ពីលើ​ស្នាម​នោះ​ឱ្យ​សព្វ​ល្អ ជាការ​ស្រេច​។ 

​    ​៤. ធ្វើឱ្យ​របស់​ប្រាក់​មាន​ពន្លឺ​ចែង​ចាំ​ឡើងវិញ​
​    ​ដាក់​ដីស​មួយចំនួន​ក្នុង​កូន​ថង់ រួច​យក​របស់​ប្រាក់​នោះ​កប់​ក្នុង​ថង់​នោះ​ចោល​មួយ​យប់​។ វា​នឹង​ជួយ​ធ្វើឱ្យ​របស់​ប្រាក់​នោះ​ស​ឡើងវិញ​ដូច​ទិញ​ថ្មី​យ៉ាង​អ៊ីចឹង​។​

​    ​៥. បំបាត់​ក្លិន​ផ្អួរ​នៅក្នុង​ទូរ​ខោអាវ និង​កន្ត្រក​ដាក់​ខោអាវ​
​    ​ដាក់​ដីស​ប៉ុន្មាន​ដើម​នៅក្នុង​ទូ​ខោអាវ កន្លែង​ព្យួរ​ខោអាវ និង​កន្ត្រក​ដាក់​ខោអាវ វា​នឹង​ជួយ​ស្រូបយក​ក្លិន​ផ្អួរ​។ លោកអ្នក​គួរ​មាន​ដីស​ទុកចោល​នៅ​កន្លែង​ទាំងអស់នេះ​ដើម្បី​រក្សា​ក្លិន​ល្អ​នៅ​ក្នុងនោះ​។ 

​    ​៦. បញ្ឆោត​ស្រមោច​ល្ងង់​
​    ​អ្នកវិទ្យាសាស្ត្រ​មិនដឹង​ពី​មូលហេតុ​នោះទេ ប៉ុន្តែ​ស្រមោច​ជា​សត្វ​ល្ងង់​មួយ​មិន​ហ៊ាន​ឆ្លងកាត់​ដីស​នោះទេ​។ ដើម្បី​ការពារ​កុំឱ្យ​ស្រមោច​ចូល​ផ្ទះ លោកអ្នក​អាច​យក​ដីស គូស​ត្រង់​ផ្លូវ​ដែល​វា​ឧស្សាហ៍​ឆ្លងកាត់ ឬ​គូស​នៅ​មាត់​រន្ធ​របស់​ស្រមោច​។ 

​    ​៧. ការពារ​ច្រែះ​
​    ​ប្រសិនបើ​លោកអ្នក​ចង់​ការពារ​គ្រឿង​ប្រដាប់​ជួសជុល​កុំឱ្យ​ច្រែះ​ចាប់ គួរ​ដាក់​ដីស​ប៉ុន្មាន​ដើម​ចូលក្នុង​ប្រអប់​ដាក់​គ្រឿង​ប្រដាប់​ទាំងនោះ​។ ដីស​គឺជា​អ្នក​ស្រូប​ជាតិ​សំណើម និង​មិន​ធ្វើឱ្យ​ទឹក​សើម​លើ​ដែក​ដែល​បង្ក​ជា​ច្រែះ​ចាប់​នោះឡើយ​។ 

​    ​៨. បង្ការ​ក្បាល​តួ​ណឺ​វី​ស​កុំឱ្យ​រអិល​
​    ​ប្រសិនបើ​លោកអ្នក​ចង់​ប្រើ​តួ​ណឺ​វី​ស​មួរ​ក្បាល​វី​ស លោកអ្នក​គួរ​យក​ដីស​គូស​ពីលើ​ក្បាល​វី​ស​បន្តិច ដើម្បី​បង្ការ​កុំឱ្យ​វា​រអិល​ក្បាល​តួ​ណឺ​វី​ស​៕ 

adverise with khmeread
ប្រភព៖ ហ្វេ​ត​ថេប​

អ្នកនឹងចូលចិត្ត

មតិយោបល់