adverise with khmeread 0

ទាំងនេះ​គឺជា​លិខិតឆ្លងដែន​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក​

    ​ពលរដ្ឋ​ស៊ុយអែត​មានសំណាង​ណាស់​ដែលមាន​លិខិតឆ្លងដែន​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក នេះ​បើ​យោងតាម​ការសិក្សា​ថ្មី​មួយ​។ 

​    ​ស្ថាប័ន GoEuro បាន​វាយតម្លៃ​លិខិតឆ្លងដែន​មកពី​ប្រទេស​ចំនួន ៥១ ផ្អែកលើ​សិទ្ធិ​ឆ្លងដែន​លើកលែង​ទិដ្ឋាការ តម្លៃ​ធ្វើលិខិត​ឆ្លងដែន និង​ចំនួន​ម៉ោង ដែល​ពលរដ្ឋ​ត្រូវធ្វើ​ការ​នៅ​ប្រាក់​ឈ្នួល​អប្បបរមា​ដើម្បី​លៃលក​សម្រាប់ធ្វើ​លិខិតឆ្លងដែន​ប្រទេស​របស់​ពួកគេ​។ 

​    ​ទោះបី​ប្រទេស​បួន​ផ្សេងទៀត ដូចជា ហ្វាំ​ង​ឡង់ អាល្លឺម៉ង់ ចក្រភព​អង់គ្លេស និង​អាមេរិក មាន​សិទ្ធិ​ឆ្លង​ប្រទេស​ចំនួន ១៧៤ ដោយ​ពុំ​ចាំបាច់​មាន​ទិដ្ឋាការ​នៅ​ទូទាំង​សកលលោក ពលរដ្ឋ​ស៊ុយអែត​ត្រូវ​ធ្វើការ​តែមួយ​ម៉ោង​ប៉ុណ្ណោះ​ដើម្បី​លៃលក​ចំណាយ​ធ្វើលិខិត​ឆ្លងដែន​របស់​ខ្លួន​។ 

​    ​ទន្ទឹមនេះ ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​មាន​លិខិតឆ្លងដែន​ដែលមាន​ឥទ្ធិពល​តិចជាងគេ ជាមួយ​ប្រទេស​លើកលែង​ទិដ្ឋាការ​តែ ២៨ ប្រទេស​ប៉ុណ្ណោះ រីឯ​លី​ប៊ី​ត្រូវ​ធ្វើការ ២៧០ ម៉ោង មុនពេល​ពួកគេ​អាច​លៃលក​ធ្វើលិខិត​ឆ្លងដែន​មួយ​បាន​។ 

​    ​ខាងក្រោម​នេះ​គឺជា​លិខិតឆ្លងដែន​ដែលមាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក​៖

adverise with khmeread
ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់