adverise with khmeread 11

ភេសជ្ជៈ​បំបាត់​ស្រមុក​ដ៏​ល្អឥតខ្ចោះ​! សាកល៎​មើល​!

​    ​ស្រមុក​គឺជា​រឿង​រំខាន​បំផុត​ដល់ដៃ​គូ​។ ស្រមុក​បង្កឡើង​ដោយសារ​ការ​លើស​ជាតិ​រំអិល​ខ្ពស់​នៅក្នុង​ប្រហោង​ច្រមុះ និង​បំពង់ក​។ ប៉ុន្តែ​សូមកុំ​បារម្ភ ទឹក​ភេសជ្ជៈ​ខាងក្រោម​នេះ​អាចជួយ​កម្ចាត់​ជាតិ​រំអិល​នេះ​បាន និង​ដើម្បី​បើក​ដង្ហើម​ឱ្យ​ដក​បាន​ស្រួល លែង​បង្ក​ជា​សំឡេង​ស្រមុក​ដ៏​រំខាន​។ 

​    ​* គ្រឿងផ្សំ​៖
​    ​- ប៉ោម ២ ផ្លែ​
​    ​- ការ៉ុត ២ មើម​
​    ​- ក្រូច​ភ្លា ១/៤
​    ​- ខ្ញី ១ មើម​
​    ​
​    ​* របៀប​ធ្វើ​
​    ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ម៉ាស៊ីន​ក្រឡុក ហើយ​ផឹក​វា​មុនពេល​ចូល​គេង​។ លោក​អ្នកនឹង​សង្កេតឃើញ​ការ​គេង​ស្រមុក​ត្រូវបាន​កាត់បន្ថយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ 

​    ​សម្គាល់​៖ អាហារ​និង​ភេសជ្ជៈ​គួរ​ចៀសវាង​សម្រាប់​អ្នក​ដេក​ស្រមុក​!
​    ​- អាហារ​កែច្នៃ ឬ​អាហារ​សម្បូរ​ជាតិ​ម្សៅ 
​    ​- ដំឡូងបារាំង​បំពង​
​    ​- គ្រឿង​ស្រវឹង​៕

adverise with khmeread
ប្រភព៖ ហ្គា​យ​ហ្វ័​រ​ហ៊ែ​ល​ស៊ី​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់