adverise with khmeread Ss

សូម​សាក​ចុច​ត្រង់នេះ ៦០ វិនាទី​! ពិភពលោក​ពិតជា​សម្បូ​រ​ល្បិច​អស្ចារ្យ​មិនគួរ​ឱ្យ​ជឿ​សម្រាប់​សរីរាង្គ​!

    ​ការឈឺចាប់​គឺជា​អារម្មណ៍​ពិបាក​ទ្រាំ​មួយ​បង្កឡើង​ដោយ​ការប៉ះទង្គិច​ខ្លាំង​បណ្តាលឱ្យ​របួស មានដូចជា ការដើរ​បុក​មេជើង​នឹង​ជញ្ជាំង រលាក​ម្រាមដៃ ចាក់​អាល់កុល​លើ​ស្នាមរបួស និង​ច្រឡំ​បុក​កែងដៃ​នឹង​អ្វីមួយ​។ ពេល​យើង​ឈឺចាប់​ភ្លាម រឿង​តែមួយគត់​ដែល​យើង​នឹកឃើញ​ភ្លាម​គឺ​រក​ពេទ្យ​។ 

​    ​ទោះយ៉ាងណា នៅពេល​អ្នកមាន​ការឈឺ​ចាប់​ត្រង់​កន្លែង​ណាមួយ​ក្នុង​សរី​រាង លោកអ្នក​មិនចាំបាច​រត់ទៅរក​វេជ្ជ​បណ្ឌិត ឬ​ថ្នាំពេទ្យ​ភ្លាម​នោះទេ​។ លោកអ្នក​គ្រាន់តែ​អនុវត្តតាម​វិធី​ខាងក្រោម​នឹង​អាច​សម្រាល​ការឈឺចាប់​ក្នុង​រយៈពេល​ត្រឹម ៦០ វិនាទី​ប៉ុណ្ណោះ​។ 

​    ​១. មេដៃ​
     ​មេដៃ​មាន​ទំនាក់ទំនង​ជាមួយ​បេះដូង​និង​សួត​។ ប្រសិនបើ​លោកអ្នក​ពិបាក​ដកដង្ហើម សូម​ត្រដុស​មេដៃ និង​ទាញ​វា​។ ក្នុង​រយៈពេល​មិន​ដល់ ១ នាទី​ទេ ដង្ហើម​នឹង​ដក​បាន​ស្រួល​ឡើងវិញ​។ 

​    ​២. ម្រាម​ចង្អុល​
​    ​ម្រាម​ចង្អុល​មាន​ទំនាក់ទំនង​ជាមួយ​ពោះវៀនធំ និង​ក្រពះ​។ តើ​លោកអ្នក​ទល់លាមក ឬ​ឈឺពោះ​មែន​ទេ​? ចុច​ម្រាម​ចង្អុល ហើយ​ឈ្លី​វា​រយៈពេល ៦០ វិនាទី បន្ទាប់មក ទាញ​វា​។ លោក​អ្នកនឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ធូរស្បើយ​ឡើងវិញ​យ៉ាង​លឿន​។ 

​    ​៣. ម្រាម​កណ្តាល​
​     មាន​ទំនាក់ទំនង​ជាមួយ​បេះដូង ពោះវៀនតូច ឈាម និង​ប្រព័ន្ធ​ដង្ហើម​។ ត្រដុស​ម្រាម​កណ្តាល​រយៈ​ពេល ១ នាទី នៅពេលណា​លោកអ្នក​មាន​អារម្មណ៍​ចង់​ក្អួត វិលមុខ ឬ គេង​មិន​លក់ ខណៈ​កំពុងធ្វើដំណើរ​។ 

​    ​៤. ម្រាមដៃ​នាង​
​    ​ម្រាមដៃ​នាង​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​អារម្មណ៍ ដូច្នេះ​នៅពេល​លោក​អ្នកមាន​អារម្មណ៍​តានតឹង សូម​ម៉ាស្សា​ម្រាមដៃ​នេះ​រយៈពេល ១ នាទី លោកអ្នក​នឹងមាន​អារម្មណ៍​ស្រស់ថ្លា និង​ធូរ​ចិត្តបាន​មួយរយៈ​ពេល​ធំ​។ 

​    ​៥. កូនដៃ​
​    ​កូនដៃ​មាន​ទំនាក់ទំនង​ជាមួយនឹង​តម្រងនោម និង​ថែមទាំង​ការឈឺ​ក និង​ឈឺក្បាល​ផងដែរ​។ ម៉ាស្សា​កូនដៃ​រយៈពេល ១ នាទី លោកអ្នក​នឹងមាន​អារម្មណ៍​ធូរស្បើយ​ពី​ការឈឺ​ចាប់បាន​យ៉ាងច្រើន​។ 

​    ​៦. បាតដៃ​
​    ​បាតដៃ​មាន​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ប្រសាទ ដូច្នេះ​ប្រសិនបើ​លោកអ្នក​ចង់​ការពារ​ប្រព័ន្ធ​ប្រសាទ លោកអ្នក​គួរ​ទះ​បាតដៃ​រយៈពេល ១ នាទី​។ វា​នឹង​ជំរុញ​លំហូរ​ឈាម និង​ធ្វើឱ្យមាន​អារម្មណ៍​ធូរស្បើយ​បាន​យ៉ាងច្រើន​៕

adverise with khmeread
ប្រភព៖ គ្រី​ន​ទ្រី​មេ​ឌី​ក​

អ្នកនឹងចូលចិត្ត

មតិយោបល់