adverise with khmeread Untitled

របៀប​មើល​វេ​ប​សាយ​ដែល​យើង​ចង់​ចូល​ថា​តើ​មាន​គ្រោះថ្នាក់​ឬក៏​អត់​!

    ​បើសិនជា​អ្នក​ចង់ដឹងថា​វេ​ប​សាយ​ដែល​អ្នក​កំពុង​ចូល​មាន​គ្រោះថ្នាក់​ឬ​អត់ អាច​សាក​តាម​វិធី​មួយ​នេះ​។​

​    ​យើង​ដឹង​ហើយ​ថា​មាន​វេ​ប​សាយ​ជាច្រើន​ដែល​ត្រូវបាន​គេ Hack ចូលក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់​ក៏ ៣​ម៉ឺន​វេ​ប​សាយ​ដែរ​។ ចំណែក​វេ​ប​សាយ​បោកប្រាស់​មួយចំនួន​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម Hacker ក្នុង​គោលបំណង​លួច​យក​គណនី​របស់​លោកអ្នក​តាមរយៈ​លីង​ស្រដៀងៗ​គ្នា​ឱ្យ​យើង​ចុច Log in ដើម្បី​ទទួលបាន​លេខ​សម្ងាត់​និង​ឈ្មោះ​គណនី​យើង​យកទៅ​ប្រើប្រាស់​។​

​    ​ឧទាហរណ៍​៖ www.facebook.com វេ​ប​សាយ​ក្លែងក្លាយ www.facebooks.com​។ ផ្ទុយទៅវិញ​វេ​ប​សាយ​ខ្លះ​មាន​លីង​ពិតប្រាកដ​ហើយ តែ​ត្រូវបាន​វាយប្រហារ​ពី​សំណាក់ Hacker ធ្វើឱ្យ​វេ​ប​សាយ​នោះ​មាន​គ្រោះថ្នាក់​សម្រាប់​អ្នកប្រើប្រាស់​។​

​    ​ដូច្នេះ​ដើម្បី​មើល​ដឹងថា​តើ​វេ​ប​សាយ​នោះ​មាន​គ្រោះថ្នាក់​ឬ​អត់​សូម​ចូលទៅ​កាន់​លីង Google នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់