adverise with khmeread Index

បង្ក្រាបឃាត់ខ្លួនបទល្មើសគ្រឿងញៀន និងចោរកម្មឃាត់១២នាក់

    ភ្នំពេញ៖ មនុស្សប្រុសស្រីមួយសម្បុកពាក់ព័ន្ធបទល្មើសគ្រឿងញៀននិងចោរកម្មត្រូវបានកម្លាំងប៉ូលិសខណ្ឌឫស្សីកែវបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបមួយករណីឃាត់ខ្លួនបាន១២នាក់កាលវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៥ដែលស្ថិតនៅក្នុងតំបន់មាត់ទន្លេជាតំបន់មួយស្មុគស្មាញ ស្ថិតក្នងភូមិផ្សារតូច ក្រុម១៤ សង្កាត់ទួលសង្កែមខណ្ឌឫស្សីកែវត្រូវបានបង្ហាញមុខជាសាធារណ:ក្រោយពីបានបង្ក្រាប។
    លោកទៀង ច័ន្ទសារអធិការប៉ូលិសខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទាំង១២នាក់នោះ១-ឈ្មោះ ឡាក់ ទិន ភេទប្រុសអាយុ២២ឆ្នាំ ២-ឈ្មោះ មុត ដា ហៅអាក្តាម ភេទប្រុស អាយុ១៥ឆ្នាំ ៣-ឈ្មោះឡាក់ វ៉ាន ភេទប្រុស អាយុ១៥ ៤-គឹម សេង ភេទប្រុស អាយុ២២ឆ្នាំ ៥-ឈ្មោះ សំអូន ភេទប្រុសអាយុ១៩ឆ្នាំ ៦-ជនសង្ស័យមានឈ្មោះឡាយ ឃាង ភេទប្រុស អាយុ២៥ឆ្នាំ ៧-សុខ បូរ ភេទប្រុសអាយុ១៥ឆ្នាំ ៨-ឈ្មោះប្រុស នីហ្វាសយ ភេទប្រុសអាយុ២០ឆ្នាំ ៩-ឈ្មោះមឿនផនភេទប្រុសអាយុ២០ឆ្នាំ ១០-ឈ្មោះឃុត សុខលាភ ភេទប្រុស អាយុ២១ឆ្នាំ ១១- ឈ្មោះម៉ាន ស្រីនា ភេទស្រី អាយុ២០ឆ្នាំ និង១២-ឈ្មោះ ឯម អូនតូច ភេទប្រុស អាយុ២១ឆ្នាំ។
    លោកបន្តថា ក្នុងចំណោមជនសង្ស័យទាំង១២នាក់នោះ មានម្នាក់ជាអ្នកជួញដូរ និងទទួលផលចោរកម្ម និងម្នាក់ទៀតជាអ្នកលួចម៉ូតូ។ចំណែកជនសង្ស័យផ្សេងទៀតជាអ្នកប្រើប្រាស់គ្រឿងញៀន។ជាលទ្ធផលក្នុងការចុះបង្ក្រាបខាងលើនេះសមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន១២កញ្ចប់ ,ម៉ូតូមួយគ្រឿង ,ដាវសាម៉ូរ៉ៃចំនួន២ដើម, ចំពុះទុង០១, កាំបិត បុ័ងតោ១ដើមរួមនិងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញ្ញៀនមួយចំនួនធំ
    បច្ចុប្បន្នវត្ថុតាងមានម៉ូតូម៉ាក សង់កូរេ ពណ៏ក្រហម ស្លាកលេខ1AH-3407ដែលសមត្ថកិច្ចដកហូតបានត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ។ ចំណែកជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅ អធិការដ្ឋានប៉ូលិសខណ្ឌឫស្សីកែវ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

adverise with khmeread

មតិយោបល់