adverise with khmeread Ios 9 app switcher

របៀប​បិទ Animations ដោយ​មិនចាំបាច់​មាន Jailbreak និង​ព​ន្លឿ​ន​ល្បឿន​ទូរស័ព្ទ​

    ​ប្រព័ន្ធ iOS 9 ប្រហែលជា​លឿន​និង​អាច​ទទួលយកបាន​សម្រាប់​អ្នកប្រើប្រាស់ ប៉ុន្ដែ​តើ​អ្នក​ដឹងថា​វា​លឿន​ដល់​កម្រិតណា​ទេ​? ដើម្បីឱ្យ​ទូរស័ព្ទ​ដំណើរការ​លឿន សូម​បិទ Animation ដោយ​ប្រើល្បិច​ងាយៗ​នេះ ដែល​មិន​តម្រូវ​ឲ្យ Jailbreak នោះទេ ហើយ​អ្នកនឹង​ទទួលបាន​ការបើក​និង​បិទ​កម្មវិធី​យ៉ាង​លឿន​ជាទី​គាប់ចិត្ត​។​

​    ​ដើម្បី​បិទ Animation អ្នក​ត្រូវ​ធ្វើតាម​វិធី​ខាងក្រោម​៖
​    ​១. ចូលទៅ​កាន់ Settings => General => Accessibility
​    ​២. ចូលទៅ​កាន់ AssistiveTouch បន្ទាប់មក​បើក​វា​ឲ្យ​ដំណើរការ​
​    ​៣. ទាញ​ប៊ូល​តុង AssistiveTouch ទៅ​កែង​ជ្រុង​នៃ​អេក្រង់​
​    ​៤. នៅលើ Home Screen អ្នក​ទាញ​វា​ចុះឡើងៗ ចំនួន ២០ ដង​
​    ​៥. ហើយ​ចូលទៅ​កាន់ Setting វិញ​ដើម្បី​បិទ AssistiveTouch​។​

​    ​ពេលនោះ​អ្នកនឹង​ឃើញថា Animation ត្រូវបាន​បិទ ហើយ​ការចូល​ទៅកាន់​កម្មវិធី​របស់​អ្នក​គឺ​លឿន​មិនធម្មតា​ឡើយ​៕

 

adverise with khmeread
ប្រភព៖ iphonehacks

អ្នកនឹងចូលចិត្ត

មតិយោបល់