adverise with khmeread 1

Zidane និយាយថា Real Madrid អាច​ឈ្នះ La Liga និង Champions League

​    ​គ្រូបង្វឹក Real Madrid លោក Zinedine Zidane បាន​ទទូចថា ក្រុម​របស់គាត់​អាច​ឈ្នះ​ពានរង្វាន់ La Liga និង Champions League ប៉ុន្តែ​គាត់​បាន​ព្រមាន​កូនក្រុម​ថា ពួកគេ​ត្រូវតែ​ធ្វើ​ការឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ប្រជែង​ជើងឯក​។​

​    ​ជើងឯក​លី​ក​អេ​ស្ប៉ា​ញ​បច្ចុប្បន្ន គឺ​ក្រុម Barcelona កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ការពារ​តំណែង​របស់ខ្លួន ប៉ុន្តែ​បរាជ័យ​ដ៏​មិន​នឹង​ស្មាន​នាពេល​ថ្មីៗ​នេះ បានធ្វើឱ្យ​ក្រុម​របស់លោក Luis Enrique ចាញ់​បី​ប្រកួត​ជាប់​គ្នា និង​បានធ្វើឱ្យ​ការ​ប្រជែង​ពាន La Liga វិល​មករក​ការ​ប្រជែង​ដ៏​ស្វិតស្វាញ​។​

​    ​ប៉ុន្តែ​មុន​ការប្រកួត​ជាមួយ Villarreal នៅ​ទឹកដី Santiago Bernabeu ក្នុង​រាត្រី​នេះ លោក Zidane បាន​និយាយថា "​មានការ​និយាយ​ជាច្រើន​ថា យើង​នឹង​ឈ្នះ​អ្វី​ទាំងអស់ ប៉ុន្តែ​ខ្ញុំ​មិន​ចូលចិត្ត​ចំពោះ​រឿងនេះ​សោះឡើយ​! យើង​មិនទាន់​ឈ្នះ​ពានរង្វាន់​ណាមួយ​នៅឡើយ​ទេ​។ ពិតណាស់​យើង​អាច​ឈ្នះ​ពានរង្វាន់​ទាំងពីរ (La Liga និង Champions League) ប៉ុន្តែ​វា​គ្មាន​ន័យ​អ្វី​សោះឡើយ​។ យើង​ត្រូវតែ​ប្រយុទ្ធ​រហូតដល់​នាទីចុងក្រោយ ហើយ​ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា យើង​នឹង​ធ្វើការ​រហូតដល់​ទីប​ញ្ច​ប់​"​។​

​    ​គាត់​បាន​បន្តថា "​ខ្ញុំ​គិតថា Barcelona និង Atletico អាច​ឈ្នះ​រាល់​ការប្រកួត​ដែល​នៅសល់​។ ប្រសិនបើ​យើង​ឈ្នះ​រាល់​ការប្រកួត ប៉ុន្តែ Barcelona ឈ្នះ​ដែរ យើង​នឹង​ចប់​។ គាត់​ក៏បាន​រំ​ឮ​ក​ដល់​កូនក្រុម​របស់គាត់​ថា "​ខ្ញុំ​តែងតែ​និយាយថា យើង​ត្រូវតែ​បញ្ចប់​រដូវ​កាល​នៅ​ពីលើ Atletico​។ ពួកគេ (Barcelona) ឥឡូវ​មាន​ពី​ន្ទុ​ស្មើ​ជាមួយ Atletico"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់