adverise with khmeread 1

Bale និង Carvajal អាច​នឹង​អវត្តមាន​ក្នុង​រាត្រី​នេះ​និង​ការប្រកួត​ជាមួយ Man City នៅ​សប្តាហ៍​ក្រោយ​

​    ​ក្រុម​អធិរាជ​ស Real Madrid អាច​នឹង​បើកទ្វារ​កីឡដ្ឋាន Estadio Santiago Bernabeu ដើម្បី​ស្វាគមន៍​ក្រុម Villarreal ដោយ​គ្មាន​តួឯក​សំខាន់ Gareth Bale និង​ខ្សែការពារ​ស្លាប Dani Carvajal​។​

​    ​កីឡាករ​ទាំងពីរ​នៅតែ​ស្ថិតនៅ​ជំរំ​ហ្វឹកហាត់ Valdebebas ដើម្បី​ព​ន្លឿ​ន​កាយសម្បទារ​របស់​ពួកគេ ខណៈ​លោក Zinedine Zidane បានដាក់​កីឡាករ​ដែល​អាច​លេង​បាន​មុន​ការប្រកួត​ក្នុង​រាត្រី​នេះ​។​

​    ​របួស​សាច់ដុំ នឹង​រក្សា Bale នៅក្រៅ​ការប្រកួត ហើយ​អំឡុងពេល​សម្រាក​នេះ គាត់​នឹងធ្វើ​ការព្យាបាល​ដើម្បី​អាច​ត្រឡប់មក​ទាន់​ការប្រកួត​ជាមួយ Manchester City នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។​

​    ​Carvajal ក៏​នឹង​ខកខាន​ក្នុងជំនួប Champions League នាពេលខាងមុខ​ផងដែរ ដែល​នេះ​មានន័យថា កីឡាករ Danilo នឹង​ចូលមក​ជំនួស​។​

​    ​រីឯ​តារា​ន័​វេស​វ័យ ១៧ ឆ្នាំ កីឡាករ Martin Odegaard អាច​នឹង​ចាប់ផ្តើម​លេង​ឱ្យ​ឈុត​ធំ ខណៈ​កីឡាករ​រូបនេះ​បានធ្វើការ​ហ្វឹកហាត់​ជាមួយ​ជម្រើស​ដំបូង​បន្ទាប់ពី​លេង​បាន​យ៉ាង​ល្អ​ឱ្យ​ក្រុម Real Madrid Castilla៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់