adverise with khmeread 0f744d35 bc3f 4552 9ac5 87ec07dd75f3

ម៉ូតូ​បុក​ម៉ូតូគរលើគ្នា​រងរបួស​ធ្ងន់​ទាំងសងខាង(មានវីដេអូ)

​     ភ្នំពេញ​ ៖ បុរស​ពីរ​នាក់​បើកម៉ូតូបុកគ្នា​ បណ្តាល​ ឲ្យ​សន្លប់ទាំងពីរនាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦តាម​បណ្ដោយ​ផ្លូវ​ជាតិ​​លេខ​4ភូមិ​កន្ទោក​ជើង​សង្កាត់​កន្ទោក​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​     ប៉ូលិសនិយាយថា​  ភាគីម៉ូតូបង្កម៉ាកស្កូបពីពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BC0628​បើកបរ​ពីកើតទៅលិច​បញ្ជ្រាស់​ចរាចរណ៍​រងរបួស​ធ្ងន់​បែកមុខបែកមាត់និងម៉ូតូភាគីរងគ្រោះម៉ាកវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ​​ 1A3428​ បើកបរ​ពីលិច​ទៅ​កើត​ដោយបើកម៉ូតូអត់ភ្លើងរងរបួសធ្ងន់។

​     តាម​ប្រភព​ព័ត៌មាន​ពី​កន្លង​កើត​ហេតុ​បាន​និយាយ​ថា​ ដំបូងគេឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​ម៉ាកវីវ៉ាពណ៌ខ្មៅបើកពី​លិចទៅ​កើត​ទាំងងងឹតអត់ភ្លើង ហើយក៏មានម៉ូតូមួយគ្រឿងទៀតបើកបរ​ដោយបុរសម្នាក់ដែរដែលបើកបញ្ជ្រាស់​ចរាចរណ៍​បានបុ​គ្នា​ចំពីមុខពេញទំហឹងបណ្តាលឱ្យខ្ទេចម៉ូតូទាំងសង ខាងហើយម៉ូតូគរលើគ្នាបណ្តាលឱ្យជនរងគ្រោះទាំង២នាក់សន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុតែម្តង។

​     ក្រោយ​ពេលកើតហេតុ​ភាគី​ទាំង​សងខាង​រងរបួសធ្ងន់ត្រូវបានបងប្អូនយកទៅព្យាបាលនៅមន្ទីពេទ្យឯកជនរៀងខ្លួននិងម៉ូតូទាំងពីគ្រឿងត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សាទុកនៅ​ប៉ុស្តិ៍​​រដ្ឋបាល​កន្ទោក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់