adverise with khmeread 1

PSG ចង់ឱ្យ​លោក Mourinho មកលើ​កពាន​នៅ​ប្រទេស​បារាំង​ម្តង​

​    ​ម្ចាស់​ក្លឹប Paris St Germain លោក Nasser Al-Khelaifi អាច​នឹង​បង្វែរ​ទិស​មករ​កលោក Jose Mourinho ជា​អ្នក​ជំនួស​លោក Laurent Blanc នៅ​រដូវក្តៅ​ខាងមុខ បន្ទាប់ពី​ទម្រង់​លេង​មិនសូវ​ល្អ​នៅ​ក្របខ័ណ្ឌ Champions League កាលពី​ជំនួប​ជាមួយ​ក្រុម Manchester City ក្នុង​វគ្គ ១/៤​។​

​    ​ក្រុម​មកពី​បារាំង​មួយ​នេះ​បាន​គ្រង​ជើងឯក Ligue 1 កាលពីដើម​ខែមីនា​នេះ ប៉ុន្តែ​អស់​រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់ពី​ទិញ​ក្លឹប PSG មហាសេដ្ឋី​កាតា លោក Al-Khelaifi ចង់ឃើញ​ទម្រង់​លេង​ល្អ​នៅ​តំបន់​អឺរ៉ុប​ជាង​នេះ​។​

​    ​លោក Mourinho ដែល​ឈ្នះ​ពានរង្វាន់​បី​ជាមួយ Inter កាលពី​ឆ្នាំ ២០១០ បាន​ជាប់ទាក់ទង​ចូលរួម​ជាមួយ​ក្រុម Manchester United ដើម្បី​ជំនួស​លោក Louis van Gaal ឬក៏​លទ្ធភាព​ត្រឡប់​ទៅ​ក្លឹប Real Madrid វិញ ប៉ុន្តែ PSG គិតថា គាត់​ចង់ទៅ​ក្លឹប​ណា​ដែលមាន​គោលដៅ​ច្បាស់លាស់​។​

​    ​ការចូល​រួមជាមួយ Arsenal ត្រូវបាន​គេ​លើក​យកមក​ពិភាក្សា​យ៉ាង​ក្តៅ​គ​គក់ ប៉ុន្តែ​ចូលរួម​ជាមួយ PSG អាច​ធានា​លោក Mourinho បាន​នូវ​ក្របខ័ណ្ឌ Champions League ជា​អ្វីដែល​ក្រុម​អង់គ្លេស​ទាំងពីរ​អាច​នឹង​មិន​ធានាបាន​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បានទទួល​ជោគជ័យ​នូវ​គោលដៅ​របស់គាត់ នៃ​ការ​ឈ្នះ​ពានរង្វាន់​នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ អង់គ្លេស អ៊ីតាលី និង​ប្រទេស​អេ​ស្ប៉ា​ញ ហើយ​លី​កនៅ​ប្រទេស​បារាំង​អាច​នឹង​បន្ថែម​ចូលទៅក្នុង​បញ្ជី​របស់គាត់​៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់