adverise with khmeread 1

Vidal ប្រាប់ Alexis Sanchez ឱ្យ​ចាក​ចេញពី Arsenal ដើម្បី​លើក​ពាន​នៅ Bayern Munich

​    ​ខ្សែបម្រើ Bayern Munich កីឡាករ Arturo Vidal នឹង​ស្ម័គ្រចិត្ត​ធ្វើជា​អ្នក​បញ្ចុះបញ្ចូល​ខ្សែប្រយុទ្ធ​របស់​កាំភ្លើង​ធំ Arsenal កីឡាករ Alexis Sanchez ប្រសិនបើ Bayern ចាប់អារម្មណ៍​លើ​កីឡាករ​រូបនេះ​។​

​    ​កីឡាករ​ទាំងពីរ​ស្គាល់គ្នា​យ៉ាងច្បាស់​អំឡុង​យុទ្ធនាការ​បាល់ទាត់​អន្តរជាតិ​ឱ្យ​ក្រុម​ជម្រើសជាតិ​ឈី​លី ហើយ Alexis Sanchez បាន​ជាប់ទាក់ទង​នឹង​ការផ្ទេរ​ទៅ​ប្រទេស​អាល្លឺម៉ង់​ជាច្រើនលើក ខណៈ​គ្រូបង្វឹក​ថ្មី​របស់ Bayern លោក Carlo Ancelotti ត្រូវបាន​ជឿថា ជា​អ្នកគាំទ្រ​ម្នាក់​របស់​ខ្សែប្រយុទ្ធ​រូបនេះ​។​

​    ​Vidal បាន​និយាយ​បន្ទាប់ពី​ជ័យជម្នះ​លើ Schalke កាលពី​សប្តាហ៍​មុន​ថា "​យើង​បាន​លេង​ជាមួយគ្នា​តាំងពី​ឈុត​ជម្រើសជាតិ​ក្រោម​អាយុ ២០ ឆ្នាំ​មកម្ល៉េះ ដូច្នេះ​វា​ច្បាស់​ជា​រឿង​ដ៏​រំភើប​ដែល​បាន​លេង​ជាមួយ​គាត់​"​។​

​    ​កីឡាករ​រូបនេះ​ក៏បាន​ឡង់សេ​ក្រុម Bayern Munich ទៀតថា "​ក្រុម​របស់​យើង​កំពុង​ធ្វើបាន​យ៉ាង​ល្អ​! ពានរង្វាន់ Bundesliga គឺជា​គោលដៅ​ចម្បង​របស់​យើង ហើយ​យើង​នឹង​បន្ត​ផ្តោតលើ​វា​នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ធានា​ឱ្យបាន​នូវ​ជើងឯក​។ ប៉ុន្តែ​ឈ្នះ​ពានរង្វាន់​ចំនួន​បី​ក្នុង​រដូវ​កាល​នេះ គឺជា​អ្វីដែល​យើង​ចង់បាន​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់