adverise with khmeread 3f972b43 2fcc 422d 8c03 308dcccc88a3

ម៉ូតូ ​Zoomer-X ជិះ​បញ្ច្រាស់​ផ្លូវ​បុក​ម៉ូតូ​វីវ៉ា របួសធ្ងន់​ម្នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​បែកក្បាល​ពីក្រោយ​ធ្ងន់ធ្ងរ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ Zoomer-X ជិះ​បញ្ច្រាស់​ផ្លូវ​លឿន​មិន​ប្រយ័ត្ន បាន​ទៅបុក​វីវ៉ា​របស់​បុរស​រងគ្រោះ​។

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១២​ ​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវ ២៧១ មុខ​ពេទ្យ​ព្រះកុសុមៈ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ សែន​សុខ។​

    តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1H-3243 តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ២៧១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    ចំណែកឯ​ម៉ូតូ​បង្ករ ម៉ាក Zoomer-X  ពាក់​ស្លាក​លេខ 1BG-3804 ជិះ​គ្នា​២​នាក់​ប្រុស​ស្រី​តាម​បណ្តោយ​ផ្លូវ២៧១ ក្នុងទិសដៅ​បញ្ច្រាស់ទិស​ចរាចរណ៍ ចេញពី​ប្លុក​ត្រពាំង​ឈូក។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​ Zoomer-X បាន​ជ្រុល​ទៅបុក​ម៉ូតូ វីវ៉ា​របស់​បុរសរងគ្រោះ​យ៉ាង​ពេញទំហឹង បណ្តាល​បុរស​បើក​ម៉ូតូ​វីវ៉ា រងរបួស​បែកក្បាល​ពី​ក្រោយ​សន្លប់​ស្តូក​។ ចំណែក​ប្រុស​ស្រី​យុវវ័យ​២​នាក់​ដែលជា​ម៉ូតូ​បង្ករ Zoomer-X រងរបួស​ស្រាល។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​ក្លីនិក​ឯកជន ដឹក​ទៅ​សង្គ្រោះបន្ទាន់ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​ប៉ូលីស​ចរាចរណ៍​ខណ្ឌ​សែន​សុខ​វាស់វែង ដឹក​យកទៅ​រក្សាទុក​នៅ​អធិការ​ដ្ខា​ន​ប៉ូលិស​ខណ្ឌ​សែន​សុខ ដើម្បី​រងចាំ​ការដោះស្រាយ​ពេល​ក្រោយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់