adverise with khmeread Bb917465 b057 4d08 a557 6c742708f111

សំពង​ក្បាល​មួយ​ដែក​ទីបចូលពេទ្យ​​​ ព្រោះភ្លើងប្រច័ណ្ឌ

    កណ្តាល ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង​នា​ថ្ងៃទី​១៧​ មេសា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ល្ងាច​នៅ​ចំណុច​តាមផ្លូវ​ភូមិ​កំពង់សំណាញ់​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយមាន​យុវជន​២​នាក់​ស្រឡាញ់​នារី​ម្នាក់​ដូចគ្នា ហើយ​ពេល​ឃើញ​យុវជន​ម្នាក់​ឌុបតាម​ម៉ូតូ​កើត​ចិត្ត​ប្រច័ណ្ឌ​ក៏​វាយ​សំពង​មួយ​ដែក​ទីប​ដេកពេទ្យ ជនបង្ក​ម្នាក់​ក្នុងចំណោម​២​នាក់​ជាប់​ខ្នោះ​។​

    ប៉ូលិស​និ​យា​ថា ជនរងគ្រោះ​ឈ្មោះ ចាន់ សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ មុខរបរ​សិស្ស​។​

    ចំណែក​ជនសង្ស័យ​០២​នាក់​ឃាត់ខ្លួន​បាន​ម្នាក់​គឺ​១-​ឈ្មោះ​ ប៊ុនលី ចាន់ថា ភេទ​ប្រុស​ អាយុ​​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្របៅ សង្កាត់​កំពង់​សំណាញ់ក្រុង​តាខ្មៅ  មុខ​បរ រត់​តុ​(​ឃាត់ខ្លួន​)​ និង​២-​ឈ្មោះ​ ប៊ុនលី ផល្លា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំ​នៅ​ភូមិ​សង្កាត់​ជាមួយគ្នា​និងត្រូវជា​បងប្អូន​បង្កើត​និង​គ្នា(​គេចខ្លួន​)​។​

     ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​​ និង​ជនសង្ស័យ​ឈ្មោះ ប៊ុនលី ផល្លា បាន​ស្រឡាញ់​នារី​ម្នាក់​ឈ្មោះ ​ហ៊ាន ស្រី​ណា អាយុ​១៨​ឆ្នាំ​។លុះ​មកដល់​វេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​ឈ្មោះ ប៊ុនលី ផល្លា បានឃើញ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូឌុប​នារី​ឈ្មោះ ​ហ៊ា​ន ស្រី​ណា មានចិត្តច្រណែន​និង​ប្រច័ណ្ឌ​។​

     បន្ទាប់មក​ក៏បាន​ហៅ​ប្អូនប្រុស​របស់ខ្លួន​ម្នាក់​ជនសង្ស័យ​ឈ្មោះ ប៊ុនលី ចាន់ថា ​និង​យក​ដែក​ទីប​ជ្រុង​ប្រវែង​កន្លះ​ម៉ែត្រ យកទៅ​នាំគ្នា​វាយលើ​ជនរងគ្រោះ​ចំក្បាល​និង​ដងខ្លួន បណ្តាល​ឲ្យ​មាន​របួសស្នាម សន្លប់​ដេក​នៅលើ​ថ្នល់​តែម្តង។​

     ក្រោយមក​ក៏ត្រូវ​បងប្អូន​ដឹកយក​ទៅ​ព្យាបាល​របួស នៅ​មន្ទីរពេទ្យ​ជ័យជំនះ រីឯ​ជនល្មើស​ទាំង​០២​បាននាំគ្នា​រត់គេចខ្លួន​អស់​។​

     រហូតមកដល់​ថ្ងៃទី​១៩ ខែ​មេសា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១​រសៀល​កម្លាំង​ប៉ុស្តិ៍​កំពង់​សំ ណាញ់ សហការ​ជាមួយ​ផ្នែក​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ ប៊ុនលី ចាន់ថា យកមក​សាក​សួរ ហើយ​បាន​សារភាពថា​ខ្លួន​និង​បងប្រុស (​ជនសង្ស័យ​ឈ្មោះ ប៊ុនលី ផល្លា​)​ពិតជា​បាននាំគ្នា​យក​ដែកទីប​ជ្រុង​ប្រវែង​កន្លះ​ម៉ែត្រ​វាយ​ទៅលើ​ជនរងគ្រោះ​ប្រាកដ​មែន​។​

     បច្ចុប្បន្ន ជនសង្ស័យ​ខាងលើត្រូវបាន​សមត្ថកិច្ច យើង​កសាង​សំណុំរឿងតាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់