adverise with khmeread Keep you poor

ទម្លាប់ ៨ យ៉ាងដែលធ្វើឲ្យអ្នកនៅតែក្រទោះបីមានចំណូលគួរសមក៏ដោយ

    ​តើ​អ្នកមាន​ដែល​ឆ្ងល់​ទេ​ថា​លុយ​របស់​អ្នក​បាត់​ទៅណា​អស់​? តើ​អ្នក​បាន​ពិចារណា​ញឹកញាប់​ទេ​ថា​ហេតុអ្វី​បានជា​គ្មាន​លុយ​សោះ​ក្នុង​គណនី​ធនាគារ​របស់​អ្នក​នៅ​ចុងខែ​នីមួយៗ​? តើ​អ្នក​ដែល​ឆ្ងល់​ខ្លួនឯង​ទេ​ថា​លុយ​របស់​អ្នក​ហូរ​ចេញ​តាម​ច្រក​ណាខ្លះ​? បើ​ធ្លាប់ អ៊ីចឹង​អ្នក​បាន​ចូលមក​អាន​ត្រូវ​កន្លែង​ហើយ​។ យើង​អាច​ប្រាប់​អ្នក​បាន​ថា​ហេតុអ្វី​បានជា​អ្នក​មិនអាច​រក្សា​លុយ​បាន​ច្រើន​ថ្វីបើ​រកចំណូលបាន​ច្រើន​គួរសម​ក៏ដោយ​នោះ​។ 

​    ​ខាងក្រោម​នេះ​គឺជា​ទម្លាប់ ៨ យ៉ាង ដែល​អាច​លួច​ឆ្មក់​ចូលក្នុង​ចំណូល​រកបាន​ដោយ​លំបាក​របស់​អ្នក និង​ធ្វើ​ឲ្យ​ហិនហោច​លុយកាក់​របស់​អ្នក​។ 

​    ​១- ចំណាយ​កាន់តែច្រើន​នៅពេល​ចំណូល​របស់​អ្នក​កើនឡើង​
​    ​គ្មានអ្វី​ប៉ះពាល់​នោះទេ​ក្នុងការ​លើកកម្ពស់​ស្តង់ដារ​រស់នៅ​របស់​អ្នក​នៅពេលដែល​អ្នក​អាចធ្វើ​វា​បាន​។ ទោះយ៉ាងណា ប្រសិនបើ​អ្នក​គឺជា​មនុស្ស ដែល​ស្វែងរក​វិធី​ចាយលុយ​ឥតឈប់ឈរ អ្នកនឹង​ច្បាស់​ជា​ជួប​ស្ថានភាព​លំបាក​មិនយូរ​មិនឆាប់​នោះឡើយ​។ ប្រសិនបើ​អ្នកបង្កើន​ការចំណាយ​ឥតឈប់ឈរ​តាម​ការ​កើន​ចំណូល​របស់​អ្នក​ដែរនោះ អ៊ីចឹង​វា​ច្បាស់​ជា​ពិបាក​នឹង​ឲ្យ​មាន​លុយ​សន្សំ​ពិតប្រាកដ​ណាមួយ​ខ្លាំងណាស់​។ 

​    ​សូម​ព្យាយាម​រក្សា​កម្រិត​ចំណាយ​របស់​អ្នក​ឲ្យ​ស្ថេ​រ​ទន្ទឹមនឹង​ការស្វែងរក​វិធី​បង្កើន​ចំណូល​របស់​អ្នក​ផងដែរ​។ នេះហើយ​គឺជា​វិថី​ឆ្ពោះទៅរក​ជោគជ័យ​!

​    ​២- ផ្តោតលើ​ពេលបច្ចុប្បន្ន​ដោយ​មិន​ខ្វល់​ពី​អនាគត​
​    ​ជាធម្មតា នៅពេល​មនុស្ស​ពិបាក​នឹង​ដោះស្រាយ​បញ្ហា​ពេក ពួកគេ​តែងតែ​ជ្រើសរើស​មិន​រវីរវល់​នឹង​បញ្ហា​មួយ​នោះទេ​។ នេះ​គឺជា​រូ​ម​បន្ត​នាំទៅរក​គ្រោះអាសន្ន​យ៉ាង​ប្រាកដ​។ រឿងនេះ​ក៏​ដូចគ្នា​នឹង​ករណី​ហិរញ្ញវត្ថុ​របស់​អ្នក​ផងដែរ​។ ជាទូទៅ មនុស្ស​តែង​ផ្តោតលើ​តម្រូវការ​បច្ចុប្បន្ន​រប​ស់​ពួកគេ ដោយ​រំពៃ​គិតថា តម្រូវការ​អនាគត​អាច​នឹង​អាចបំពេញ​បាន​តាម​វិធី​ផ្សេងទៀត​។ 

​    ​អ្នក​ត្រូវតែ​យក​អនាគត​មក​គិតគូរ នៅពេលណា​ដែល​អ្នកធ្វើការ​សម្រេចចិត្ត​អំពី​រឿង​ហិរញ្ញវត្ថុ​។ ទោះបីជា​វា​ជាការ​ល្អ​ដែល​ត្រូវ​យកចិត្តទុកដាក់​ពីអ្វីៗ​ក្នុងពេល​បច្ចុប្បន្ន​ក៏ដោយ ក៏​អ្នក​ត្រូវតែ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​សន្សំ​ប្រាក់​ទុក​សម្រាប់​អនាគត​ដែរ​។ 

​    ​៣- អ្នក​គិតថា​វា​ដូចជា​ឆាប់​ពេក​ក្នុងការ​សន្សំ​លុយ​
​    ​នៅពេល​អ្នក​នៅ​ក្មេង វា​ងាយស្រួល​នឹង​ឲ្យ​អ្នកយក​លុយ​ទៅ​ជះ​លើ​របស់របរ​ដែល​អ្នក​ចង់បាន​ណាស់​។ មនុស្ស​តែង​គិតថា ពេល​ឥឡូវនេះ​វា​ឆាប់​ពេក​ណាស់​ក្នុងការ​ចាប់ផ្តើម​សន្សំ​លុយ ឬ​ធ្វើការ​វិនិយោគ​លុយ​។ ខុស​ទាំងស្រុង​! វា​មិនជា​ឆាប់​អ្វី​នោះទេ​ក្នុងការ​សន្សំ​លុយ​មួយចំណែក​តូច​ពី​ចំណូល​របស់​អ្នក មិន​ថា​ចំណូល​របស់​អ្នកទាប​ឬក៏​ខ្ពស់​នោះឡើយ​!

​    ​ចូរ​ចាប់ផ្តើម​សន្សំ​លុយ​ពី​ឥឡូវ​ទៅ​! ជាការ​ពិត អ្នកជំនាញ​និយាយថា អ្នក​គួរតែ​សន្សំ​លុយ​មុនពេល​អ្នកធ្វើ​ការចំណាយ​។ ត្រូវ​រក្សា​លុយ​មួយផ្នែក​តូច ឬ​ចំណូល​ដែល​អ្នក​រកបាន​ឲ្យ​នៅ​មួយ​ឡែក រួច​ចាំ​ចំណាយលុយ​ដែល​សេសសល់​!

​    ​៤- មិនបាន​កត់ត្រា​លុយ​របស់​អ្នក​ឲ្យ​បានច្បាស់លាស់​
​    ​យើងទាំងអស់គ្នា​គិតថា យើង​បានដឹងថា​លុយ​របស់​យើង​បាន​មកពីណា និង​វា​បាន​បាត់​ទៅណា​។ គួរ​ឲ្យ​ស្តាយ វា​មិនមែនជា​ការពិត​សម្រាប់​យើង​ភាគច្រើន​នោះទេ​។ យើង​អាច​នឹង​ដឹង​ពី​ការចំណាយ​ធំ​របស់​យើង​ក៏ពិតមែន ប៉ុន្តែ​របស់​កំ​ប៉ិច​កំប៉ុក​តែងតែ​ធ្វើ​ឲ្យ​លុយ​របស់​យើង​ហិនហោច​ច្រើនជាង​ការចំណាយ​ធំៗ​ទៅទៀត​។ 

​    ​វា​ជា​គំនិតល្អ​ដែល​ត្រូវ​ចាប់ផ្តើម​រក្សា​កំណត់ត្រា​មួយ​សម្រាប់​រាល់​ចំណូល និង​ការចំណាយ​របស់​អ្នក មិន​ថា​វា​មាន​ចំនួន​ច្រើន​ឬក៏​តិច​នោះទេ​។ តាម​វិធី​នេះ អ្នក​នឹងមាន​គំនិតល្អ​ប្រសើរ​ជាង​មុន​ក្នុងការ​គ្រប់គ្រង​លុយ​របស់​អ្នក​។ 

​    ​៥- ខ្វះ​ការចាត់ចែង​ថវិកា ឬ​ចាត់ចែង​ថវិកា​ដ៏​កម្សោយ​
​អ្នក​អាច​នឹង​ធ្លាប់បាន​កត់ត្រា​ទុក​អ្វីៗ​ជាច្រើន​។ ជាថ្មី​ម្តងទៀត អ្នក​ប្រហែលជា​អាច​ខកខាន​នូវ​ចំណុច​ចាប់ផ្តើម​មួយ​ហើយ នោះ​គឺ​ថវិកា​! ការ​ដែលមាន​កញ្ចប់​ថ​វិកា​ដែល​ចងក្រង​ឡើង​យ៉ាង​ល្អ​ពិតប្រាកដ​មួយ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​រាល់​ផែនការ​ហិរញ្ញវត្ថុ និង​ភាពជោគជ័យ​របស់​អ្នក​។ 

​    ​ត្រូវបង្កើត​គម្រោង​ថវិកា​មួយ ហើយ​អនុវត្តតាម​វា​ឲ្យ​ខ្ជាប់ខ្ជួន​។ ការដែល​អវត្តមាន​គ​ម្រោ​ង​ថវិកា វា​ងាយស្រួល​នឹង​ឲ្យ​អ្នក​ចាយវាយ​ខ្ជះខ្ជាយ និង​ចំណាយ​លើ​របស់​មិនចាំបាច់​ជាច្រើន​។ 

​    ​៦- ត្រូវមាន​ភាពច្បាស់លាស់​អំពី​តម្រូវការ ការចង់បាន និង​ហិរញ្ញវត្ថុ​របស់​អ្នក​!
​    ​ក្នុង​បំណង​សន្សំ​លុយ និង​កសាង​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ វា​ពិតជា​សំខាន់​ខ្លាំងណាស់ ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​អំពី អ្វីដែល​ត្រូវតែមាន អ្វីដែល​គួរ​មាន និង​អ្វីដែល​មិនត្រូវ​មាន​! អ្នក​ត្រូវតែ​ផ្តោត​អាទិភាព​លើ​គោលដៅ​ហិរញ្ញវត្ថុ​របស់​អ្នក​។ ប្រសិនបើ​ការ​ក្លាយទៅជា​អ្នកមាន​គឺជា​អាទិភាព​កំពូល​សម្រាប់​អ្នក អ៊ីចឹង​អ្នក​ត្រូវតែ​លះបង់​របស់​ពេញចិត្ត​មួយចំនួន​នាពេល​បច្ចុប្បន្ន មិន​ថា​អ្នក​ចូលចិត្ត​វា​ឬក៏​អត់​នោះទេ​។ 

​    ​ត្រូវមាន​ភាពច្បាស់លាស់​អំពី​គោលដៅ​របស់​អ្នក ហើយ​សរសេរ​វា​ទុក​។ ត្រូវ​ឧស្សាហ៍​រំឭក​វា​ឲ្យ​បាន​ញឹកញាប់​ដើម្បី​រក្សាខ្លួន​អ្នក​ឲ្យ​ដើរ​លើផ្លូវ​ឆ្ពោះទៅរក​គោលដៅ​អាទិភាព​នោះ​។ 

​    ​៧- មិន​អើពើ​នឹង​បំណុល​របស់​អ្នក​
​    ​សម្រាប់​មនុស្ស​ជាច្រើន​ក្នុង​ពិភពលោក​បច្ចុប្បន្ន ការប្រាក់​បានធ្វើ​ឲ្យ​បាត់បង់​ចំណែក​ដ៏​ធំ​នៃ​ហិរញ្ញវត្ថុ​របស់​ពួកគេ​។ នេះ​គឺជា​ការពិត​ដ៏​ឈឺចាប់​មួយ​។ ក៏ប៉ុន្តែ ពួកគេ​នៅតែ​មិនដឹង​ពី​របៀប​ចាក​ចេញពី​វដ្ត​ដ៏​គ្រោះថ្នាក់​នេះ ដោយ​ទុក​ឲ្យ​ខ្លួន​ពួកគេ​គ្មាន​សេសសល់​លុយ​សម្រាប់​សន្សំ​អ្វី​បន្តិច​សោះ​។ 

​    ​ជាដំបូង ត្រូវយក​ការសង​បំណុល​របស់​អ្នក​ធ្វើជា​អាទិភាព​កំពូល​ក្នុង​បញ្ជី​របស់​អ្នក​។ បន្ទាប់មក រៀបចំ​ផែនការ​សម្រាប់​ការសង​បំណុល ហើយ​អនុវត្ត​វា​ឲ្យ​បាន​ខ្ជាប់ខ្ជួន មិន​ថា​មានរឿង​អ្វី​កើតឡើង​នោះឡើយ​។ អ្នក​ពិតជា​មិន​ចង់​ជឿថា​អ្នកជា​អ្នកក្រ​នោះឡើយ មែន​ទេ​? 

​    ​៨- ប្តូរ​របស់​អេ​ឡិច​ត្រូ​និ​ច​ទំនើប​រហូត​
​    ​គ្មាន​ដែន​កំណត់​ណាមួយ​ចំពោះ​រឿងនេះ​ទេ​។ ការទិញ​សម្ភារៈ​អេ​ឡិច​ត្រូ​និ​ច​មិន​ខុស​អ្វី​នោះទេ ក៏ប៉ុន្តែ​ការទិញ​របស់​ទាំងនោះ​ដោយសារតែ​វា​ទើប​មាន​នៅលើ​ទីផ្សារ​គឺ​ច្បាស់​ជា​នឹង​បង្ក​ផលប៉ះពាល់​ច្រើនជាង​ផល​ល្អ​ដល់​អ្នក​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់