adverise with khmeread 4aec66d7 901f 4574 b23a 66bfba9ebbac

ឃាត់​ស្ត្រី​២​នាក់​ជួញដូរ​ថ្នាំញៀន​

     ភ្នំពេញ ៖ នារី​លក់​កាហ្វេ​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខ​ណ្ឋ​ដូនពេញ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៩​ខែមេសា​ឆ្នាំ​២០១៦ ចំនុច​ផ្លូវ​១៧៨​កែង​៦៣ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន បន្ទាប់មក​ឈានទៅ​ចាប់​ស្ត្រីម្នាក់ទៀ​តៅ​ ខណ្ឌឫស្សីកែវ​។​

     មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សុខ ម៉ី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​លក់​កាហ្វេ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ផ្លូវ​សាលា​ដែក សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។ ​វត្ថុតាង​ចាប់យក​រួមមាន​ក្រាម​ស​ថ្លា​ចំនួន​០៦​កញ្ចប់​,​ទូរស័ព្ទ​ម៉ាក​ណូគា​អិន​ចុច​ពិល​០១​គ្រឿង លេខ ០៨៦ ៧៧១០៤៩។​

     ក្រោយពី​ឃាត់ខ្លួន​ឈ្មោះ សុខ ម៉ី ភេទ​ស្រី ដែលមាន​គ្រឿងញៀន​៦​កញ្ចប់​នៅ​ចំនុច​ផ្លូវ​១៧៨​កែង​៦៣ សង្កាត់​ផ្សារ​ថ្មី​៣ រួចមក នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៩​ ខែមេសា​ ឆ្នាំ​២០១៦ ចំណុច​ផ្ទះទឹកគ្មាន​លេខ ផ្លូវជាតិ​លេខ​៥ សង្កាត់​ឫស្សីកែវ អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​បន្ត​សហការ​ជាមួយ អាវុធហត្ថ​ខណ្ឌឫស្សីកែវ​ដឹកនាំ​ដោយ​លោក ប៉ាន់ សុភាព​ នាយការិយាល័យ​គ្រឿងញៀន​អាវុធហត្ថ​រាជធានី និង​លោក​អនុ​សេនី​យ៏​ឯក លី គឹម​ឡេង មេបញ្ជាការរង​អាវុធហត្ថ​ដូនពេញ ឈានទៅ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ទៀត ករណី​ចែកចាយ​គ្រឿងញៀន​។​

     មន្ត្រី​អាវុធហត្ថ​បន្តថា ជនសង្ស័យ​ឈ្មោះ ឃុន ស្រី​ពៅ ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវជាតិ​លេខ​៥ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។ វត្ថុតាង​ចាប់យក​មាន​ក្រាម​ស​ថ្លា​ចំនួន​៣៣​កញ្ចប់​,​ថ្នាំ​គ្រា​ប់ព​ណ៏​ខៀវ​០២​គ្រាប់​,​ដប​ជក់​០២,​ជញ្ជីង​ថ្លឹង​០២,​ដែកកេះ​០៦,​ថង់​ច្រក​មួយចំនួន ,​ប្រាក់​ខ្មែរ​៦០០០០​រៀល​,​ប្រាក់​អាមេរិក​៦$​និង​ទូរស័ព្ទ​០៣​គ្រឿង​ខូច​។​

     ស្ត្រី​ទាំង​២​នាក់​និង​វត្ថុតាង​បាន​បញ្ជូនទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់