adverise with khmeread 11111

Song Joong Ki និង Song Hye Kyo ថត​ឈុត​ថើប​១០០​ដង​សម្រាប់​រឿង “Descendants of the Sun”

​    ​លោក Kim Si Hyung ប្រធាន​បច្ចេកទេសផ្នែក​រូបភាព​នៃ​រឿង “Descendants of the Sun” របស់​ទូរទស្សន៍ KBS2 បានបង្ហាញ​មុខជា​ភ្ញៀវ​នៅ​កម្មវិធី “Got TV” ហើយ​លោក​បាន​រំឭក​អំពី​រឿងរ៉ាវ​ក្រោយ​ឆាក អំឡុងពេល​ថត​ភាពយន្ត​នេះ​។​

​    ​នៅពេល​សួរនាំ​អំពី​ការថត​ឈុត​ថើប​គ្នា​រវាង​តារា​ឯក​ប្រុស​ស្រី Song Joong Ki និង Song Hye Kyo លោក Kim បាន​និយាយថា “​ឈុត​ថើប​គ្នា​បែបនេះ ចាំបាច់​ត្រូវ​ថត​ពី​គ្រប់​ជ្រុង ហើយ​តាម​ធម្មតា​ត្រូវធ្វើ ១០០​ដង​ឯណោះ​ទើប​យក​ជា​ផ្លូវការ​"​។

​    ​លោក​បញ្ជាក់​បន្ថែមថា “​នៅពេល​យើង​កំពុង​ថត ប្រសិនបើ Song Joong Ki មាន​កំហុស  តារា​ស្រី Song Hye Kyo នឹង​ប្រាប់ថា ឲ្យ​ធ្វើ​ម្តងទៀត​។ អ្នក​ទាំងពីរ​ចង់​ធ្វើ​ឲ្យ​បានល្អ​បំផុត​”៕​

adverise with khmeread

មតិយោបល់