Mb12 rosegld open30vert print 575px

Apple ចេញកុំព្យូទ័រថ្មីដែលមានពណ៌ផ្កាឈូកជាលើកដំបូង និងកម្រាស់ស្តើងដូចផ្លិត

​    ​​ម្ចាស់​ទូរស័ព្ទ iPhone និង នាឡិកា Apple Watch ពណ៌​ផ្កាឈូកនឹងមិនអន់ចិត្តទៀតឡើយ នៅពេលក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​មួយ​នេះ​ប្រកាសថា​កុំព្យូទ័រ Macbook ថ្មី​ក៏មានពណ៌​ផ្កាឈូកដែរ​នោះ។ នេះបើផ្អែកតាមវេបសាយដេលីមែលរបស់អង់គ្លេសចេញផ្សាយកាលពីថ្ងៃអង្គារ។ 

​    ​ក្រុមហ៊ុន​កាលពី​ថ្ងៃ​អង្គារ ទី ១៩ មេសា​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រភេទ​កុំព្យូទ័រ​យួរដៃ​ថ្មី​ទម្ងន់​ស្រាល​របស់ខ្លួន​ដោយ​បន្ថែម​សមត្ថភាព​ប្រព័ន្ធ​ដំណើរការ  អាយុកាល​ថ្ម និង​ការបន្ថែម​ជម្រើស​ពណ៌​ថ្មី​។ 

​    ​កុំព្យូទ័រ ដែល​ចាប់ផ្តើម​នៅ​តម្លៃ ១២៩៩ ដុល្លារ​នេះ​ឥឡូវ​អាច​រក​បានជា​ប្រភេទ​អាលុយមីញ៉ូម​បួន​ពណ៌ គឺ មាស ប្រាក់ ប្រផេះ និង ផ្កាឈូក ដែលជា​ពណ៌​លើកដំបូង​សម្រាប់​ប្រភេទ​កុំព្យូទ័រ Mac​។ 

​    ​លោក ហ្វ៊ី​លី​ព ស៊ី​ល​ល័​រ (Philip Schiller) អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​សកលលោក​របស់ Apple បាន​និយាយថា "​កុំព្យូទ័រ MacBook គឺជា​កុំព្យូទ័រ Mac ស្តើង​បំផុត និង​ស្រាល​បំផុត ដែល​យើង​មិន​ធ្លាប់​ផលិត​ពីមុនមក ហើយ​វា​គឺជា​ទស្សនវិស័យ​របស់​យើង​សម្រាប់​អនាគត​កុំព្យូទ័រ​យួរដៃ​។ អតិថិជន​នឹង​ស្រឡាញ់​ការអភិវឌ្ឍ​ថ្មី​សម្រាប់​កុំព្យូទ័រ MacBook ជាមួយនឹង​ប្រព័ន្ធ​ដំណើរការ​ថ្មី​ចុងក្រោយ ក្រាហ្វិក​លឿន​ជាង​មុន ហាដ​ឌី​ស​លឿន​ដូច​ភ្លេច​បន្ទោរ ថ្ម​កាន់​បានយូរ និង​ពណ៌​ផ្កាឈូក​ដ៏​ស្រស់ស្អាត​"​។ 

​     កុំព្យូទ័រ​នេះ​មាន​រន្ធ​ថ្មី​ហៅថា USB-C ដែល​អនុញ្ញាតឱ្យ​វា​ប្រើ​នូវ​ខ្សែ​ភ្ជាប់​តែមួយ​ប៉ុណ្ណោះ​សម្រាប់​ថាមពល និង​ដើម្បី​ដោត​ទៅនឹង​ឧបករណ៍​ផ្សេងទៀត រាប់ទាំង​ទូរទស្សន៍​។ 

​    ​MacBook ថ្មី​នេះ​មាន​ប្រព័ន្ធ​ដំណើរការ​ជំនាន់​ទី​ប្រាំមួយ Dual-Core Intel Core M ល្បឿន ១,៣ ជី​ហ្គា​ហឺត ជាមួយនឹង​កម្លាំង​ជំរុញ Turbo Boost ល្បឿន​រហូតដល់​ទៅ ៣,១ ជី​ហ្គា​ហឺត​។

 

​    ​ប្រព័ន្ធ​ក្រាហ្វិក​ថ្មី​ប្រភេទ Intel HD Graphics 515 ជួយ​ឱ្យ​ក្រា​ហ្វ្រិ​ក​កុំព្យូទ័រ​ដើរ​លឿន​ជាង​មុន ២៥ ភាគរយ ហើយ​ក្រុមហ៊ុន​បាន​និយាយថា ហាដ​ឌី​ស​លឿន​ដូច​ផ្លេកបន្ទោរ​ផ្អែកលើ PCIe នឹងធ្វើ​ឱ្យ​រាល់​កិច្ចការ​ប្រចាំថ្ងៃ​មាន​លក្ខណៈ​រលូន ក្នុងនោះ​មាន​ចាប់ពី​ការបើក App រហូតដល់​ការបើក​ឯកសារ​ផ្សេងៗ​។ 

​    ​កុំព្យូទ័រ​នេះ​ឥឡូវ​អាចឱ្យ​អ្នកប្រើប្រាស់​បើក​អ៊ី​ន​ធឺ​ណេ​ត Browser បាន ១០ ម៉ោង និង ចាក់​វីដេអូ​តាម iTune បាន ១១ ម៉ោង​។ វា​មាន​អេក្រង់​ទំហំ ១២ អ៊ី​ញ ជាមួយនឹង Aspect Ratio ក្នុង​កម្រិត ១៦:១០ កម្រាស់ ០,៨៨ អ៊ី​ញ និង Resolution ២៣០៤ គុណ ១៤៤០៕   

ប្រភព៖ ដេលីមែល

មតិយោបល់