Bieber

Bieber មានគម្រោងជូនកាដូពិសេសដល់ Kourtney Kardashian

តារាចម្រៀងកាណាដា Justin Bieber មើលទៅដូចជា​មិនបានធ្វើ​អ្វីមួយ​សម្រាប់​ថ្ងៃខួបកំណើត​របស់តារាស្រី Kourtney Kardashian ទេ។ ទោះបីជាយ៉ាង​ណា វាមិនមែនមានន័យថា Bieber មិនយក​ចិត្តទុក​ដាក់​​នឹង​ស្ត្រី​កូន​បី​ដែលទើប​ឈាន​ចូល​វ័យ​៣៧​ឆ្នាំ​កាលពីថ្ងៃច័ន្ទទី១៨​ខែមេសានេះទេ។
 

តារាចម្រៀង​កាណាដា ដែល​កំពុង​សម្តែង​នៅ​តំបន់​អាមេរិកខាងជើង​ ដើម្បី​​គាំទ្រ​ដល់​អាល់ប៊ុមថ្មី “Purpose” របស់ខ្លួន បាន​ផ្ញើសាររីករាយ​ថ្ងៃ​កំណើត​ទៅ​ Kourtney ដោយស្ងាត់ៗ។ ប្រភពមួយ​និយាយថា Bieber ក៏មាន​គម្រោង​ធ្វើ​អ្វីមួយ​ពិសេស​សម្រាប់តារា​ស្រីរូបនេះផងដែរ ប្រសិន​បើ​នាង​យល់​ព្រម​មកជួប​ខ្លួន​​នៅ​ទីក្រុងញូវយ៉ក​ខែក្រោយនេះ។​
 

ប្រភពដដែលនិយាយថា “ Justin មិនភ្លេចថ្ងៃខួបកំណើត​របស់ Kourtney ទេ។ គាត់បានផ្ញើ​សាររីករាយថ្ងៃខួប​កំណើតដ៏ផ្អែម​ល្ហែម​ទៅនាង ព្រមទាំង​ការ​អញ្ជើញ​ជា​ចំហឲ្យ​នាង​មក​ស្នាក់នៅជាមួយគាត់នៅ​ចុងសប្តាហ៍ក្នុងទីក្រុង​ណា​មួយ​ទីដែល​គាត់សម្តែង​”។
 

ប្រភពដដែលបន្ថែមទៀតថា “​Bieber និយាយថា គាត់នឹង​ធ្វើអ្វីៗតាម​បំ​ណង​របស់នាង​និងគោរព​នាងដូចជា​ព្រះរាជនីអីចឹង។ គាត់នឹងធ្វើ​អ្វីមួយប្លែក​សម្រាប់ Kourtney នៅពេល​គាត់សម្តែងនៅ​ញូវយ៉កក្នុងខែឧសភា​”។
 

Justin និង Kourtney ត្រូវគេនិយាយតៗគ្នា​ថា មានទំនាក់ទំនង​ស្នេហា​ជា​មួយ​គ្នា​មួយ​រយៈ​មកហើយ។ សេចក្តីរាយការណ៍​ថ្មីៗ​នេះថា ពួកគេបានជួបគ្នា​នៅ​ទីក្រុង​ឡូស​អែនជើឡេស៕​

ប្រភព៖ showbiz

អ្នកនឹងចូលចិត្ត

មតិយោបល់