adverise with khmeread 335563f100000578 0 image a 5 1461084833235

ចិននឹងសម្ពោធស្ពានយោលធំជាងគេ និងខ្ពស់ជាងគេនៅអាស៊ីនៅថ្ងៃទី ១ ឧសភាខាងមុខ

​    យោងតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃអង្គារបានឱ្យដឹងថា ​ស្ពាន​យោល​មួយ​ក្នុងចំណោម​ស្ពាន​យោល​វែង​បំផុត និង​ធំ​បំផុត​ក្នុង​តំបន់​អាស៊ី​ទីបំផុត​នឹង​បើក​ដំណើរការ​នៅ​សប្តាហ៍​ក្រោយ​នេះហើយ បន្ទាប់ពី​សាងសង់​រយៈ​ពេល ៥ ឆ្នាំ ដោយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​បាន​ច្រើនដង​សម្រាប់​អ្នកបើកបរ​យានយន្ត​។ 

​    ​ស្ពាន​ដ៏​អស្ចារ្យ​នៅលើ​ទន្លេ​ឡុង​ជាំ​ង ខេត្ត​យូ​ណាន ភាគ​និរតី​ប្រទេស​ចិន​នេះ​មាន​ប្រវែង ២.៤៣៨ ម៉ែត្រ និង​កម្ពស់ ២៨០ ម៉ែត្រ​។ នេះ​បើ​យោងតាម​វេ​ប​សាយ People's Daily Online​។

​    ​វីដេអូ​ដ៏​អស្ចារ្យ​បង្ហោះ​លើ​អន​ឡាញ ថត​ដោយ​យន្តហោះ​ដ្រូ​ន​នេះ បានបង្ហាញ​ស្ពាន និង​ភ្នំ​ជុំវិញ​ពី​រូបភាព​វីដេអូ​ពេញភ្នែក​ជា​លើកដំបូង ខណៈដែល​កាមេរ៉ា​ថត​បាន​ផ្តិត​យក​ទស្សនីយភាព​លើ​តំបន់​មាត់ច្រក​ឆ្លងកាត់​ទន្លេ​ដ៏​ធំ​ល្វឹងល្វើយ​នេះ​។

 

​    ​ស្ពាន​យោល Longjiang Grand Bridge គ្រោង​នឹង​បើក​ឱ្យធ្វើ​ចរាចរណ៍​នៅ​ថ្ងៃទី ១ ខែឧសភា បន្ទាប់ពី​ធ្វើតេស្ត​ផ្ទុក​ទម្ងន់​ពីលើ​បាន​ជោគជ័យ​កាលពីដើម​ខែមេសា​។ 

​    ​ស្ពាន​នេះ​នឹង​ភ្ជាប់​ទីក្រុង​ធំ​ពីរ​គឺ ប៉ាវ​សាន (Baoshand) និង តេង​ចុង (Tengchong) និង​ជា​ស្ពាន​ខ្ពស់បំផុត​មិន​ធ្លាប់​សាងសង់​ពីមុនមក​នៅ​ចន្លោះ​ភ្នំ​នៅ​ចិនដីគោក​។ 

​    ​ស្ពាន​នេះ​ក៏​នឹង​ផ្តល់ឱ្យ​អ្នកបើកបរ​នូវ​ទស្សនីយភាព​ធម្មជាតិ​ដ៏​អស្ចារ្យ​នៅ​ជុំវិញ​ផងដែរ​។ ស្ពាន​នេះ​ចំណាយ​អស់​ថវិកា​ចំនួន ១,៥ ពាន់​លាន​យ័ន (២១៧ លាន​ដុល្លារ​) សម្រាប់​ការសាងសង់​៕   

 

adverise with khmeread

មតិយោបល់