adverise with khmeread Jackie

ស្គាល់ Jackie Chan ច្បាស់​ទេ​? ពេល​អាន​អត្ថបទ​នេះហើយ​អ្នកនឹង​ស្គាល់​គាត់​កាន់តែច្បាស់​

    ​អ្នក​មិនអាច​ទស្សនា​រឿង​កុង​ហ្វូ​បែប​កំប្លែង​ដោយ​គ្មាន​លោក Jackie Chan នោះឡើយ​។​

​    ​តារា​សម្ដែង​រូបនេះ​ត្រូវបាន​អ្នកគាំទ្រ​ចាប់អារម្មណ៍​ជាមួយនឹង​បំលាស់​ទី​ក្បាច់គុន​និង​ភាព​កំប្លែង​របស់គាត់​កាលពី​អតីតកាល​។​

​    ​ប៉ុន្ដែ​លោកអ្នក​មិនបាន​ស្គាល់​គាត់​អស់​ទេ ថា​តើ​គាត់​ជាម​នុស្ស​អស្ចារ្យ​យ៉ាងណា​។​

​    ​មាន​ដឹង​ទេ​ថា​កូន​របស់គាត់​នឹងមិន​បានទ្រព្យ​សម្បត្តិ​១៣០​លាន​ដុល្លារ​ពី​គាត់​សូម្បី​តែមួយ​ដុល្លារ​ក៏​អត់​បានដែរ​។ គាត់​និយាយថា "​បើសិន​កូន​ខ្ញុំ​មាន​សមត្ថភាព គាត់​នឹង​អាចបង្កើត​ប្រាក់​ដោយ​ខ្លួនឯង​។ តែ​ប្រសិនបើ​កូន​មិនអាច​ធ្វើបាន បន្ទាប់មក​កូន​ខ្ញុំ​នឹង​ខ្ចះ​ខ្ចាយ​ប្រាក់​របស់ខ្ញុំ​"​។​

​    ​លោក Jackie Chan ទទួលបាន​ឈ្មោះ Jackie ខណៈពេល​គាត់​បាន​កំពុងធ្វើការ​ជា​កម្មករសំណង់​នៅក្នុង​ទីក្រុង កង់​បេ​រ៉ា ប្រទេស​អូស្ត្រាលី​។ ហើយ​ឈ្មោះ​ពិត​របស់គាត់​គឺ Chan Kong-Sang​។​

​    ​លោក Jackie ធ្លាប់​ស្ពាយ​កាំភ្លើង​ជាច្រើន​ដើម​និង​គ្រាប់បែក​ដើម្បី​ការពារ​ខ្លួន​គាត់​និង​តារា​ផ្សេងទៀត​ពី​ឧក្រិដ្ឋកម្ម​សម្ងាត់​មួយ​ក្នុង​ឆ្នាំ ១៩៨០ និង ១៩៩០​។​

​    ​គាត់​មកទល់ពេលនេះ​គ្មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​លើ​អាយុជីវិត​គាត់​នោះទេ ពីព្រោះ​គាត់​មានតម្លៃ​ខ្លួន​ថ្លៃ​ខ្លាំងពេក​។​

​    ​គាត់​អាចនិយាយបាន ៧ ភាសា​មានដូចជា​ភាសា​ចិន​ក្វាង​ទុង ភាសា​ចិន​កុក​ងឺ អង់គ្លេស អាល្លឺម៉ង់ កូរ៉េ ជប៉ុន និង​ភាសា​ថៃ​ផងដែរ​។​

​    ​គាត់​បាន​ជាប់​ក្នុង​កំណត់ត្រា Guinness World Record សម្រាប់​តារា​សម្ដែង​នៅរស់​ដែលមាន​ភាព​ទាក់ទាញ​បំផុត​។​

​    ​គាត់​ធ្លាប់បាន​សម្ដែង​ជាមួយនឹង Bruce Lee ក្នុង​រឿង Fist of Fury និង​រឿង Enter the Dragon ប៉ុន្ដែ​ជា​តួ​រាយរង​ប៉ុណ្ណោះ​។​

​    ​ម្ដាយ​របស់លោក Jackie គឺជា​អ្នករត់ពន្ធ ចំណែកឯ​ឪពុក​របស់គាត់​គឺជា​ចារបុរស​។​

​    ​លោក​មាន​ប្លា​ស្ទិ​ក​ក្នុង​លលាដ៍ក្បាល​ជា​អចិន្ត្រៃយ៍ ដោយសារ​ឧ​ប្បទ​វ​ហេតុ​មួយ​ធ្វើឱ្យ​គាត់​របួស​ជា​ទម្ងន់​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់