adverise with khmeread A859220e f881 4a61 b26b fdc532d0c811

ចោរ​មួយក្រុម​ដេញ​ប្លន់​កម្មការិនី​ម្នាក់​យក​ទាំង​ម៉ូតូ​និង​ខ្សែក​ទាំង​ព្រឹក​ព្រ​លឹម​អុល​(​មាន​វីដេអូ​)

     ភ្នំពេញ ​៖ កម្មការិនី​រោងចក្រ​ម្នាក់​ត្រូវបាន​ក្រុមចោរ​១​ក្រុម​មាន​គ្នា​៦​នាក់​ដេញ​ប្លន់​យក​ទាំង​ម៉ូតូ​និង​ខ្សែក​ទៅ​បាត់ ខណៈដែល​នាង​ធ្វើដំណើរ​តែម្នាក់ឯង​ទៅធ្វើ​ការ​នៅ​រោងចក្រ​កាលពី​វេលា​ម៉ោង​៥​​ និង​៤០​នាទី ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦ នៅតាម​ផ្លូវ​អូរ​ដឹ​មក​ប់​ស្រូវ ស្ថិត​ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​

     ស្ត្រី​រងគ្រោះ​ឈ្មោះ ហង្ស ធីតា អាយុ​៣៣​ឆ្នាំ មាន​ស្រុកកំណើត នៅក្នុង​ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​ណោ​ធិ៍​សែន​ជ័យ មុខរបរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ក្លូ​ប៊​ល ដែលមាន​ទីតាំង​ស្ថិត នៅក្នុង​ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល​ខណ្ឌ​ពោធិ​សែន​ជ័យ និង​ស្នាក់នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម។ សម្ភារៈ​ដែល​បាត់បង់​រួមមាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BR-6568 និង​ខ្សែ​កមាស​១​ខ្សែ​ទម្ងន់​៣​ជី​។ 

      ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់ថា គាត់​បានធ្វើ​ដំណើរ​ដោយ​ម៉ូតូ​១​គ្រឿង​តែ​ម្នាក់​ចេញពីផ្ទះ​ដូច​សព្វដង បំណង​ទៅកាន់​រោងចក្រ​ដែលជា​ទីកន្លែង​បំពេញការងារ​។ លុះ​មកដល់​ចំណុចកើតហេតុ ក៏​លេចមុខ​ចេញ​ក្រុម​ជនសង្ស័យ​៦​នាក់​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ដេញតាម​កៀរ​និង​ភ្ជង់ ប្លន់​យក​ម៉ូតូ និង​យក​ខ្សែក​ទៅ​បាត់​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់