adverise with khmeread Index

បុរសម្នាក់ត្រូវរថយន្តបុកអូសលើថ្នល់ បែកក្បាលស្លាប់

    ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តបុក អូសលើថ្នល់ជាង១០ម៉ែត្រស្លាប់ភ្លាមៗ ខណៈកំពុងបើកម៉ូតូលើផ្លូវជាតិលេខ៤ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់មកអ្នកបើកបររថយន្តគេចខ្លួនបាត់។
    ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបើកម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស្លាកលេខស្វាយរៀង 1D-8323 ។តាមរយៈអត្តសញ្ញាណប័ណ្ណនៅជាប់នឹងខ្លួនជនរងគ្រោះឈ្មោះ ពុំ យ៉ាណូ ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើត ភូមិស្រះតាអឹម ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង។
    ដំបូងជនរងគ្រោះ បើកម៉ូតូក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់សង្កាត់ចោមចៅ ក៏ត្រូវរថយន្តមួយគ្រឿងបុកម៉ូតូជនរងគ្រោះ រួចអូសកាត់ថ្នល់ចំងាយប្រមាណ១០ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះបែកក្បាលស្លាប់ភ្លាមៗតែម្តង។
    សាក្សីបានបន្តទៀតថា ក្រោយកើតហេតុ រថយន្តបង្កបានបើកគេចបាត់ ដោយពុំមានអ្នកណាម្នាក់បានស្គាល់អំពីអត្តសញ្ញាណរថយន្ត និងអ្នកបើករថយន្តនោះទេ ៕

adverise with khmeread

មតិយោបល់